Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​សញ្ញា​បន្ថែម​ធ្វើឲ្យ​គេ​សង្ស័យថា យន្តហោះ​ស៊ើបការណ៍ IL-20 ត្រូវ​បាញ់​ធ្លាក់​ដោយ​សារ S-300 V4 របស់​រុស្ស៊ី​តែម្តង​ដែល​ច្រឡំ​បាញ់​…​ទម្លាក់​

spot_img

មកទល់ពេលនេះ កំពុង​មាន​ព័ត៌មាន​ជាច្រើន ព្រមទាំង​ទល្ហីករណ៍ ជំនាញ​នៅ​មាន​ការមន្ទិលសង្ស័យ​ថ្មី​ថា យន្តហោះ​ស៊ើបអង្កេត​អេឡិចត្រូនិច Il-20 ELINT ត្រូវ​ធ្លាក់ គឺ​បណ្តាលមកពី​កាំជ្រួច​ការពារ​ដែនអាកាស​រុស្ស៊ី បាញ់​ច្រឡំ ពុំ​មែន​ដោយសារ​ក្រុម​ការពារ​ដែនអាកាស​ស៊ី​រី ប្រើ​កាំជ្រួច S-200 បាញ់​ច្រឡំ​ទេ ។​

​ថ្មីៗ​នេះ​កំពុង​លេចឮ​រឿងរ៉ាវ​ជាច្រើន​ក្នុង​ការវាយតម្លៃ​ពី​មូលហេតុ​ក៏​ដូច​ជា​ជនដៃដល់​ពិតប្រាកដ​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍ IL-20 របស់​រុស្ស៊ី ១៧ ខែ​កញ្ញា ។​

​ក្រសួងការពារជាតិ​រុស្ស៊ី យន្តហោះ​នេះ​ត្រូវ​បាញ់​ទម្លាក់​ដោយ S-200 របស់​ស៊ី​រី ខណៈ​បាញ់​ច្រឡំ គ្រា​ប៉ង​បាញ់​ទម្លាក់​យន្តហោះ​ប្រយុទ្ធ F-16 របស់​អ៊ីស្រាអែល ដែល​នៅ​កៀក​ខាងក្រោយ ។​

​ប៉ុន្តែ​ស៊ី​រី បាន​បដិសេធ​ការលើកឡើង​របស់​រុស្ស៊ី ។ ពួកគេ​ថា គេ​ក្តាប់ជាប់​ផែនការ​សកម្មភាព​របស់​ទ័ពអាកាស​រុស្ស៊ី ដើម្បី​សហការ​ប្រយុទ្ធ ពុំ​អាច​ច្រឡំ​ទៅរួច​ទេ ។​

​លើសពីនេះ S-200 តាម​សមត្ថភាព​បច្ចេកទេស​របស់​វា វា​ពុំ​អាច​បាញ់​ទម្លាក់​គោលដៅ​នៅ​រយៈ​ចម្ងាយ​ទាប តែ​ប៉ុន្មាន​គីឡូម៉ែត្រ ដូច​ដែល​យន្តហោះ​រងគ្រោះ IL-20 គ្រា​កំពុង​បន្ទាប់ខ្លួន​ចុះចត ហើយ​នៅ​ចម្ងាយ​ពី​សមរភូមិ​ដល់​ទៅ​រាប់សិប​គីឡូម៉ែត្រ ។​

​នៅ​គោលដៅ​បែបនេះ ស្ថានីយ៍​រ៉ា​ដា​បញ្ជា 5N62 របស់ S-200 ពុំ​អាច​មើលឃើញ​គោលដៅ​ដើម្បី​នាំ​ផ្លូវ​កាំជ្រួច​ទេ ព្រោះ​វា​ធ្វើ​សម្រាប់​រយៈកម្ពស់ ហើយ​គោលដៅ​គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​នៅ​ខ្ពស់ ។​

​ហេតុ​នេះ​ឯង​ការលើកឡើង​សមស្រប​មួយ​នេះ គឺមាន​តែ​កាំជ្រួច​ប្រភេទ S-300 V4 របស់​រុស្ស៊ី ដែល​ដាក់ពង្រាយ​ការពារ​មូលដ្ឋាន Tartus ប៉ុណ្ណោះ ដែល​អាច​ច្រឡំ​បាញ់​លើ​យន្តហោះ IL-20 របស់​… “​គ្នាឯង​” ។​

​មូលហេតុ​គឺ​ស្ថានីយ៍​រ៉ា​ដា​បាន​តម្រង់​លើក​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ​របស់​អ៊ីស្រាអែល ពេល​ឃើញ​វា​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​ពួកគេ តែ​ក្បាល​គ្រាប់​បញ្ជា​ដោយ​រ៉ា​ដា បាន​នាំ​ផ្លូវ​តម្រង់​ចំ​គោលដៅ​ដែល​មាន​បន្ទុក​ប្រតិកម្ម radar ធំ​ជាង ។​

​ក្នុងស្ថានភាព​ដែល IL-20 និង F-16 បើក​ប្រកៀក​គ្នា​នោះ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​នាំ​ផ្លូវ​វា​នឹង “​អាទិភាព​” ចំពោះ​គោលដៅ​នាំ​មក​គ្រោះថ្នាក់​ខ្លាំង​ជាង ។ រឿង​ដូច​គ្នា​ធ្លាប់​កើតឡើង ក្នុង​សង្គ្រាម​នៅ​ឈូង​សមុទ្រ​ពែ​ក្ស គ្រា​កាំជ្រួច Patriot និង​យន្តហោះ F-16 បាន “​ព្រលះ​” គ្នា ព្រោះ​ច្រឡំ​សញ្ញា​សម្គាល់​អត្តសញ្ញាណ ។​

​ម្យ៉ាង​ទៀត​ក្រោយ​ហេតុការណ៍​នោះ ខណៈពេល​ដែល​អ៊ីស្រាអែល​បាន​បដិសេធ​ដាច់អហង្កា​រថា ខ្លួន​ពុំ​បាន​ធ្វើ ហើយ​ក្រោយមក​លោក​ប្រធានាធិបតី Putin បាន​និយាយ​បែប “​សម្រួល​” ថា​វា​ជា​រឿង “​ស៊យ​-​អាក្រក់​” ពុំ​គួរ​យក​វា​ប្រៀបធៀប​នឹង​ករណី Su-24 ត្រូវទួ​គី​បាញ់ទម្លាក់​ទេ ។​

​ទន្ទឹម​នោះ​ពេល​ដែល​អ៊ីស្រាអែល -​អ្នក​ពុំ​ពាក់ព័ន្ធ​- បាន​ប្រញាប់​ធ្វើការ​បដិសេធ តែ​ភាគី “​ជាប់ចោទ​” បែរជា​ធ្វើ​ព្រងើយ​ទៅវិញ ។ ពិតជា​រឿង​មិន​ប្រក្រតី ។​

​ទោះបីជា​យុទ្ធ​មិត្ត​ក្នុង​សមរភូមិ ប៉ុន្តែ​បើ​ជ្រុលដៃ​បង្ករឿង​ធំ​បែប​នេះ នោះ​ស៊ី​រី​ពុំ​អាច​ធ្វើ​ព្រងើយកន្តើយ​ឡើយ ។​

​ប្រាកដ​ណាស់ ! ស៊ី​រី​ដឹងថា ខ្លួន​គ្មាន​កំហុស ! ហើយ​យុទ្ធ​មិត្ត​របស់​ខ្លួន​ដឹង​ច្បាស់​ពី​រឿងនេះ ទើប​ពុំ​ចាំបាច់​មាន​ប្រតិកម្ម ។​

​ការ “​បន្ទន់​សំឡេង​” របស់លោក Putin និង​ឥរិយាបថ​ព្រងើយ​របស់​ស៊ី​រី ពិត​ណាស់​ដែល “​គ្នា​យើង​បាញ់​ច្រឡំ​គ្នាឯង​” ។​

​យ៉ាងណា​ជំនាញ​ហេតុផល​ខាងលើ​នៅ​ទាមទារ ភស្តុតាង​បញ្ជាក់ ។

​ប៉ុន្តែ “​សំណល់​” ហេតុការណ៍​ត្រូវបាន​លាក់បាំង ហើយ​ប្រហែលជា​យូរ​ណាស់​ទើប​ការពិត​ត្រូវបាន​ទម្លាយ​ចេញ​នោះ ៕ ចន្ទ្រា​

spot_img
×