Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របកគំហើញ​ដែល​ធ្វើឲ្យ​មន្ទីរពេទ្យ​លំដាប់​ពិភពលោក របស់​អាមេរិក ត្រូវ​ប្តូរ​ទស្សនៈ​ចំពោះ​ការព្យាបាល​ជំងឺមហារីក ព្រោះ​តែ​តាម​វិធី​ថ្មី​នេះ វា​អាច​ជួយ​ដល់​អ្នកជំងឺ​ប្រសើរ​ជាង​វិធី​ព្យាបាល​របស់ខ្លួន​

spot_img

​វិធីសាស្ត្រ​នោះ​គឺ​៖ កោសិកា​មហារីក នឹង​ត្រូវ​កម្ចាត់​ពេល​ដែល​វា​ត្រូវ​បង្អត់អាហារ​នោះ ។​

​មន្ទីរពេទ្យ Johns Hopkins ជា​មន្ទីរពេទ្យ​ចំពោះ​សកល​វិទ្យាល័យ​ស្ថិតនៅ Baltimore រដ្ឋ Maryland អាមេរិក ត្រូវបាន​បង្កើតឡើង​ដោយ​ការគាំទ្រ​ហិរញ្ញវត្ថុ​របស់​លោក John Hopkins ។ ១៧ ឆ្នាំ​ហើយ​ដែល​មន្ទីរពេទ្យ​នេះ ត្រូវ​បាន​រៀប​ក្នុង​លំដាប់​ដំបូង​ជា​មន្ទីរពេទ្យ​ល្អ​បំផុត នៅ​អាមេរិក ។​

​មុន​នោះ​ការព្យាបាល​ដោយ​គីមី គឺជា​វិធីសាស្ត្រ​តែ​១​គត់ តែង​ត្រូវបាន​មន្ទីរពេទ្យ​អះអាង​ជា​ជម្រើស​ល្អ​បំផុត​ឃើញ​កម្ចាត់​ជំងឺមហារីក ។​

​ប៉ុន្តែ​ក្រោយ​រឿងរ៉ាវ​មួយចំនួន ពេល​នេះ​មន្ទីរពេទ្យ​បាន​ប្រើ​ពាក្យ​សម្រាប់​អ្នក​ជំងឺមហារីក​ថា ៖ មាន​ជម្រើស​ផ្សេងទៀត ដើម្បី​ព្យាបាល​ជំនួស គឺ​ការ​មិន “​ចិញ្ចឹម​” -​ផ្តល់ឲ្យ​កោសិកា​មហារីក​នូវ​សារធាតុបំប៉ន​ចាំបាច់​ធ្វើឲ្យ​វា​លូតលាស់​…​។​

​មានរឿង​១​ត្រូវ​បាន​រំលឹក​ប្រាក់​គឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សន្និដ្ឋានថា មាន​ដុំ​ពក​មហារីក​នៅត្រង់ “​ក​” បំពង់ខ្យល់ ក្នុង​សួត​ទំហំ​ប៉ុន​ចានបាយ ។ វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ឲ្យ​វិលត្រឡប់ “​រង់ចាំ​” ព្រោះ​ពុំ​អាច​វះកាត់​វា​ចេញ​បាន​ដោយ​ស្ថិត​កៀក​ជាប់​សរសៃឈាម​ធំ ។ ខាងក្រោម​ជា film X-Ray ។​

​គាត់​បាន​សម្រេចចិត្ត​ប្រើ​វិធីសាស្ត្រ​គឺ ៖ មិន​បរិភោគ​ស្ករ សាច់ ត្រី បាយ គឺ​រៀងរាល់ថ្ងៃ គាត់​ផឹក​តែ​ទឹក កិន​ពី​បន្លែ ជាអាទិ៍ ការ៉ុត ឆៃ​ថាវ មើម​យេន ក្រូច ប៉ោ​ម​…​។​ល​។ ៣​ខែក្រោយ​ដុំ​ពក​នេះ​នៅសល់​ទំហំ​ប៉ុន​បាត​ចាន ហើយ ៩​ខែ​ក្រោយ​មក វា “​បាត់​សូន្យ​” តែម្តង ។ ឥឡូវ​គាត់​មាំ​ទាំ ហើយ​បរិភោគ​អាហារ​ធម្មតា ។​

​មនុស្ស ៤​នាក់ ដែល​កើត​ជំងឺ​ស្រដៀង​លោក ហើយ​ត្រូវបាន​វះកាត់ និង​ព្យាបាល​ដោយ​គីមី (Clemical Therapy) បាន​ស្លាប់​អស់ហើយ ។ គាត់​នៅ​ពិនិត្យ​កោសិកា​មហារីក​ក៏​លែង​ឃើញ​មាន​ទៀត​ដែរ ។ កោសិកា​មហារីក​រស់នៅ​និង​លូតលាស់​បាន​ដោយសារ ៖

១.​ស្ក ៖ ជា​អាហារ​សំខាន់​របស់​មហារីក ។ ការ​មិន​បរិភោគ​ស្ក​បាន​កាត់ផ្តាច់​ចោល​ប្រភព​ថាមពល​សំខាន់​បំផុត​របស់​កោសិការ​មហារីក ។ អាច​ប្រើ​ស្ករ​ធ្វើ​ពី​ទឹកឃ្មុំ​សុទ្ធ​ក្នុង​ចំនួន​តិចតួច ។ អំបិល​ក៏​ដូច្នេះ​ដែរ ត្រូវ​ប្រើ​អំបិលធម្ម​ជាតិ​សុទ្ធសាធ ។​

២.​ទឹកដោះគោ ៖ ធ្វើឲ្យ​រាងកា​យផលិត​សារធាតុអំបិល ពិសេស​ក្នុង​ពោះវៀន ។ កោសិការ​មហារីក​ចូលចិត្ត​ស៊ី​សារធាតុ​រំអិល​ណាស់ ។ គួរ​ជំនួស​វា​ដោយ​ទឹក​សណ្តែកសៀង ។​

៣.​កោសិកា​មហារីក​កកើត​លឿន​ក្នុង​បរិស្ថាន​អាស៊ី​ត ។ របបហូបចុក​មាន​សាច់​ក្រហម (​សម្បូរ​អាស៊ីត​) ត្រូវ​ចៀសវាង​ដាច់ខាត ។ អាច​បរិភោគ​ជំនួស​ដោយ​ត្រី ឬ​សាច់មាន់​សុទ្ធ តិចតួច ។ ប៉ុន្តែ​ត្រូវ​ជា​របស់​ធម្មជាតិ​សុទ្ធសាធ​ចៀសវាង​ប្រភេទ​ចិញ្ចឹម ដែល​មាន​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក អ័​រមូន សត្វល្អិត​វា​បង្ក​គ្រោះថ្នាក់​ទ្វេដង ។​

កត្តា​គួបផ្សំ ៖

-​បង្កើត​បរិស្ថាន​អាល់​កា​ឡាំង ក្នុង​រាងកាយ​ដោយ​បរិភោគ​របប​អាហារ ៨០% ជា​បន្លែ ផ្លែឈើ​ស្រស់ៗ​ឬ​កិន ។ គ្រាប់​ធញ្ញជាតិ ។​ល​។ ពិសារ​ស៊ុប​បន្លែ សណ្តែក ២០% ព្រោះ​ជ្រាបចូល​រាងកាយ​លឿន ជួយ​ចិញ្ចឹម​កោសិកា​ល្អ ។ បរិភោគ​បែបនេះ ៣-៤ ពេល​ក្នុង​១​ថ្ងៃៗ ។​

-​កុំ​ផឹក​កាហ្វេ តែ និង សូកូឡា ព្រោះ​មាន​ផ្ទុក Caffein ។ តែ​បៃតង​ជា​ជម្រើស​ល្អ ។ ប្រសើរ​បំផុត គឺ​ផឹកទឹក​ធម្មតា​មិន​ផឹកទឹក​ចម្រោះ (​បរិសុទ្ធ ព្រោះ​វា​មាន​អាស៊ីត ។​

-​រក្សា​អារម្មណ៍​ឲ្យបាន​ស្រស់ថ្លា ពិតជា​រឿង​ល្អៗ ហាត់ប្រាណ ធ្វើ​កិច្ចការ មាន​ប្រយោជន៍​ដល់​សង្គម ។​ល​។ អាកប្បកិរិយា​ចំពោះ​ជីវិត​ពិត​ជា​សំខាន់​ណាស់ មិន​ត្រូវ​វិលវល់​នឹង​ជំងឺ​នេះ វា​ជា​ហេតុ​នាំ​ឲ្យ​អារម្មណ៍​ហ្មងសៅ សុខភាព​ធ្លាក់ចុះ ៕ លី​សា​

spot_img
×