Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាដូ​ដ៏​សម្បើម​របស់លោក​Kim Jong-un

spot_img

តាម​ទីភ្នាក់ងារសារព័ត៌មាន​Yonhap ដកស្រង់​សម្ដី​របស់​លេខាធិការ​ព័ត៌មាន​នៃ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​Yoon Young Chan ថ្លែង​ក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​២០​កញ្ញា​ថា ខណៈពេលដែល​ប្រធានាធិបតី​និង​ភរិយា​កំពុង​ស្ថិតនៅ​កូរ៉េខាងជើង កាដូ​របស់លោក​ប្រធាន​Kim បានមក​ដល់ទី​នេះ​។​ផ្សិត​ស្រស់​ចំនួន​២​តោន​ត្រូវបាន​យន្ដហោះ​ដឹកជញ្ជូន​មកកាន់​មូលដ្ឋានទ័ព​អាកាសេ​អ៊ូ​ល​នៅ Seongnam វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​។​

លោក​Kim កាដូ​ផ្សិត​ដែលមាន​តម្លៃ​ដ៏​ថ្លៃ​ឱ្យទៅ​កូរ៉េខាងត្បូង​

​លោក​Young ក៏បាន​ឱ្យដឹង​បន្ថែមថា​ផ្សិត​ទាំងអស់នេះ​នឹងត្រូវ​បាន​ចែក​ស្មើគ្នា​ឱ្យដល់​បណ្តា​គ្រួសារ​ដែល​រង​ការព្រាត់ប្រាស​ដោយ​សារស​ង្គ្រា​មរ​វាង​កូរ៉េ​ទាំងពីរ​និង​អ្នក​ដែល​ពុំទាន់​បាន​ជួបជុំ​នឹង​សាច់ញាតិ​របស់​ពួកគេ​កំពុង​រស់នៅ​កូរ៉េខាងជើង​តាម​បញ្ជា​របស់​ប្រធានាធិបតី Moon Jae In ។​

​លោក​Young បាន​រំលឹក​ពាក្យ​ផ្ដាំផ្ញើ​របស់លោក Moon ថា ខ្ញុំ​សង្ឃឹមថា​ផ្សិត​ដែលមាន​ក្លិន​ដើម​របស់​កូរ៉េខាងជើង​ទាំងស្រុង​នោះ​អាចជួយ​លួងលោម​ពួកគេ​មួយផ្នែក​ដែរ ហើយ​វិមាន​ប្រធានាធិបតី​នឹង​ជ្រើសរើស​មនុស្ស​៤០០០​នាក់ ដោយ​អាទិភាព​មនុស្ស​ចាស់ ដោយ​ម្នាក់ៗ​នឹង​ទទួលបាន​ផ្សិត​នេះ​៥០០​ក្រាម​នៅមុន​ពិធីបុណ្យ​Chuseok (​បុណ្យសំពះព្រះខែ​) ។​

​កាយវិការ​ខាងលើ​របស់​មេដឹកនាំរ​ដ្ឋ​ការ​ក្រុង​ព្យុងយ៉ាង ហាក់ដូចជា​ផ្នែក​មួយ​នៃ​ទម្លាប់​ជូន​កាដូ​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​ប៉ុន្ដែ​គេ​នៅ​ពុំទាន់​ដឹង​អំពី​កាដូ​របស់លោក​Moon Jae In ជូន​ឱ្យ​កូរ៉េខាងជើង​នៅឡើយ​ទេ​៕
​សូ​យ​ន​

spot_img
×