Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​ប្រកាស​បើក​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ២០១៨ – ២០១៩

spot_img

​រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ពុធ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​រៀបចំ​កម្មវិធី​ដ៏​ឧឡារិ​ក​មួយ​នៅ​អាគារ K និង L នៃ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ ជា​កម្មវិធី​ជប់លៀង​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍ ក្នុង​គោល បំណង​នៃ​ការរៀបចំ​នេះ​ដើម្បី​ជួបជុំ​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍ និង​ថ្លែងអំណរគុណ​នៅ​កិច្ចសហការ​កន្លងមក ក៏ដូចជា​ជម្រាប ជូន​នៅ​កព្ចាប់​អាពាហ៍ពិពាហ៍​សម្រាប់​រដូវកាលឆ្នាំ ២០១៨-២០១៩​។​

កម្មវិធី​ពិសេស​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម អ្នក​ណែនាំ​រោងការ និង​អតិថិជន​ទាំងអស់​ដែល​ជាវ​ស្រា​បៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) រួម​មាន​ស្រា​បៀ​រ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង Gold Crown Stout សម្រាប់​រៀបចំ​ទទួលភ្ញៀវ​ក្នុង​ពិធី​មង្គលការ ឬ​កម្មវិធី​ជប់លៀង​ផ្សេងៗ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក Samson Wong អគ្គនាយក​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​មានប្រសាសន៍ថា​៖ កម្មវិធី​កព្ចាប់​អាពាហ៍ពិពាហ៍​របស់ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) តែងតែ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ជានិច្ច អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​យើង​បាន​នាំ​គូ​ស្វាមីភរិយា​ជាច្រើន​គូ​ទៅ​ក្រេបទឹក​ឃ្មុំ​នា ទីក្រុង​ញូវយ៉ក ប្រទេស​អា​មេ​រិច ទីក្រុង​មី​ឡាន ប្រទេស​អ៊ីតាលី ប្រទេស​សិង្ហ​បុរី និង​ឆ្នេរ​ក្រា​ប៊ី​ជាដើម​។

សម្រាប់​ឆ្នាំ​នេះ​យើង​នឹង​នាំមក​នូវ​កម្មវិធី​កព្ចាប់​អាពាហ៍ពិពាហ៍​កាន់តែ​អស្ចារ្យ​សម្រាប់រ​ដូវ​កាល​អាពាហ៍ពិពាហ៍​ខាងមុខនេះ ដូចជា​ស្រា​បៀ​រ ABC Extra Stout ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ឡុង​ដ៏ ស្រា​បៀរ Heineken ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ឡូ​សអាន់ជ័រ​លេស ស្រា​បៀរ Tiger ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ស៊ីដនី និង ស្រា​បៀរ Anchor ដំណើរ​កម្សាន្ត​តាម​នាវា​ដ៏​​អស្ចារ្យ ។

អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​រួមមាន ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នក​ទទួល​ធ្វើ​ម្ហូប​ការ​និង​ពិធីជប់លៀង​គ្រប់​ប្រភេទ នឹង​ទទួលបាន​កញ្ចប់​រង្វាន់​លើកទឹកចិត្ត​ពិសេស​ពី​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) រាល់​ការណែនាំ​ផលិតផល​ស្រា​បៀរ​ម៉ាក​សញ្ញា​ណាមួយ​របស់​ក្រុមហ៊ុន CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង Gold Crown Stout ទៅកាន់​គូ​ស្វាមី​ភរិយាថី្ម​។

បន្ទាប់​ពី​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន CBL នឹង​រៀបចំ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​នេះ​នៅ​ខេត្ត​សំខាន់​ពីរ​ផ្សេង ទៀត​ដូចជា​៖ ​ខេត្តសៀមរាប ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅ វិមាន​មង្គល ។ ​នៅ​ខេត្ត​កំពង់ចាម ថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ ៧​មករា​។

ចាប់ពី​ពេលនេះ​តទៅ ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នក​ទទួល​ធ្វើ​ម្ហូប​ការ និង​ពិធីជប់លៀង​គ្រប់​ប្រភេទ ព្រមទាំង​អតិថិជន​ផ្ទាល់​អាច​ចុះ​ឈ្មោះ ដើម្បី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ការផ្គត់ផ្គង់​ស្រា​បៀរ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​កញ្ចប់​លើក ទឹកចិត្ត​ពិសេស​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ជប់លៀង​ផ្សេងៗ​។

​ប្រសិន​បើ​លោក​អ្នកជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នក​ទទួល​ធ្វើ​ម្ហូប​ការ​និង​ពិធីជប់លៀង​គ្រប់​ប្រភេទ ដេប៉ូ​ចែកចាយ អ្នក​ណែនាំ​រោងការ ព្រមទាំង​អតិថិជន ចង់​ជ្រាប​ព័ត៌មាន​លម្អិត​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​៖ 011 222 400/011 333 500 ។​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×