Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​អប់រំ​តម្រូវ​ឲ្យ​លោកមូល ស៊ុយ​ហេង​ នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សង​ថវិការដ្ឋ ដែល​ប្រើប្រាស់​មិន​មាន​តម្លាភាព​

spot_img

​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី​២០​កញ្ញា បានបញ្ជាក់​ថា ដើម្បី​ដោះស្រាយ​ការតវ៉ា​នេះ ក្រសួង​បាន​សម្រេច​ឲ្យមាន​ការបោះឆ្នោត គឺ​ទី​១ ) ឯកភាព​ជាមួយ​ចំណាត់ការ​របស់​ក្រសួង និង​ទី​២) រក្សាទុក​លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យា​ព្រះស៊ីសុវត្ថិ និង​ចាត់វិធានការ​បន្តទៀត​។ ជា​លទ្ធផល ក្នុងចំណោម សន្លឹកឆ្នោត សរុប ១៥២ សន្លឹក​ឆ្នោត​គាំទ្រ​ជម្រើស​ទី​១ មាន​ចំនួន ៥៤ សន្លឹក​ឆ្នោត​គាំទ្រ​ជម្រើស​ទី​២ មាន​ចំនួន​៩៧ សន្លឹក និង​សន្លឹកឆ្នោត​មោឃៈ​មានចំនួន​១​សន្លឹក​។ ផ្អែក​តាម​ស្មារតី​នេះ ក្រសួង​នឹង​តម្រូវ​ឲ្យ​លោកមូល ស៊ុយ​ហេង សង​ថវិការដ្ឋ​ដែល​បាន​ប្រើប្រាស់​មិន​មាន​តម្លាភាព និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន និង​ក្រសួង​គោរព​ស្មារតី​នៃ​ការបោះឆ្នោត ដោយ​តែងតាំង​លោក​មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ឡើងវិញ​ដើម្បី​បញ្ចប់​ការតវ៉ា ។ ក្រសួង​នឹង​បង្កើត​ក្រុមប្រឹក្សាភិបាល ដើម្បី​ដឹកនាំ​ការងារ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​អនុវត្តន៍​កម្មវិធី​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្តិ ប្រកបដោយ​ប្រសិទ្ធភាព​។​

​ក្រសួង​អប់រំ បានបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៤ មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សន្សំ​សំចៃ​ថវិកា​ក្រសួង និង​បើក​ផ្តល់​ថវិកា​ប្រមាណ ១ លាន​ដុល្លារ ជូន​ដល់​គ្រួសារ​គ្រូបង្រៀន​ដែល​ធ្លាប់​រស់នៅ​ក្នុង​បរិវេណ​សាលា​នេះ ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ទិញ​ផ្ទះសម្បែង​ខ្លួនឯងបាន​។ បន្ទាប់មកទៀត ក្រសួង​បាន​ចំណាយ​ថវិកា​ជាច្រើន ដើម្បី​ជួសជុល​អគារសិក្សា សាងសង់​ទីលាន​បាល់បោះ និង​បាល់ទះ ដើម្បី​កែលម្អ​សោភ័ណភាព​សាលា​ឲ្យបាន​ស្អាត ឲ្យ​សម​ជាបេ​តិកភ័​ណ្ឌជាតិ និង​ជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​របស់​ជាតិ ដែល​ត្រូវ​អភិរក្ស​។ ថ្វីត្បិតតែ ក្រសួង​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ ក៏​ការគ្រប់គ្រង​របស់​លោក​នាយក​នៅ​មាន​ភាព​ធូររលុង ស្ថានភាព​អនាម័យ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ជាពិសេស​នៅក្នុង​ថ្នាក់រៀន​នៃ​កម្មវិធី​ធម្មតា​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×