Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​កូរ៉េខាងត្បូង​រក្សា​សារ​សម្ងាត់​មួយ​របស់​កូរ៉េខាងជើង​បញ្ជូនទៅឱ្យ​អាមេរិក​

spot_img

​នៅ​ថ្ងៃទី​២០ ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង​ឱ្យដឹងថា លោក​កំពុង​រក្សាទុក​នូវ​«​សារ​ឯកជន​» ដែល​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ផ្ញើ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​Donald Trump ។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un និង​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ក្នុង​សន្និសីទកាសែត​រួម​

​តាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap ឱ្យដឹងថា ប្រធានាធិបតី​កូរ៉េខាងត្បូង​បានលើកឡើង​ច្បាស់​ថា លោក​និង​មេដឹកនាំ​កូរ៉េខាងជើង​បាន​ពិភាក្សាគ្នា​ក្នុង​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​ដែល​ទើបបាន​ប្រព្រឹត្តទៅ​នៅ​ក្រុង​ព្យុងយ៉ាង តែ​ពុំ​ត្រូវបាន​លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដែល​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៩​កញ្ញា​។

​ប្រធានាធិបតី​កូរ៉េខាងត្បូង​Moon Jae-in គម្រោង​នឹង​បញ្ជូន​សារ​នេះ​យ៉ាង​លំអិត​ដល់​ភាគី​អាមេរិក​ក្នុងជំនួប​ខាងមុខ​ជាមួយ​ប្រធានាធិបតី​អាមេរិក​Donald Trump​។​

​ទោះយ៉ាងណា លោក​Moon ក៏បាន​បង្ហើប​រឿង​ខ្លះ​ដែល​ពុំបាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ជាអាទិ៍​ភាគី​ទាំង​ពីរបាន ព្រមព្រៀង​រៀបចំ​ឱ្យមាន​កិច្ចសន្ទនា​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ ។​

​គួរ​កត់សម្គាល់ថា ក្រោយពេល​បញ្ចប់​ទស្សន​កិច្ច​នៅ​កូរ៉េខាងជើង លោក​Moon បានធ្វើ​សន្និសីទកាសែត​នៅ​ក្រុង​សេ​អ៊ូ​ល​ដោយ​បញ្ជាក់​ប្រាប់ថា​៖ កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​ជំរុញ​ការរំសាយ​នុយក្លេអ៊ែរ​ពេលដែល​អាមេរិក​មាន​ជំហាន​ដើរ​ស្របគ្នា​។ មេដឹកនាំ​កូរ៉េខាងជើង​Kim បាន​សម្ដែង​នូវ​ក្តីសង្ឃឹម​ក្នុងការ​រំសាយ​នុយ​កេ្ល​អ៊ែរ​ឱ្យបាន​សម្រេច​ក្នុង​រយៈ ពេល​ឆាប់​បំផុត ហើយ​ប្រាថ្នា​ចង់​ដំណើរការ​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump​។​

​លោក​Moon នូវ​បានឱ្យដឹងថា ភាគី​កូរ៉េ​ទាំងពីរ​បាន​ឯកភាព​លើ​និយមន័យ​តែមួយ​អំពី​សេចក្តី​ច្លែ​ង​ការណ៍​បញ្ចប់សង្គ្រាម​។ ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​កូរ៉េខាងជើង​នឹង​ប្រព្រឹត្ត​ទៅក្រោយ​ការរំសាយ​រួចរាល់​នុយក្លេអ៊ែរ​។​

​ចំពោះ​ទំនាក់ទំនង​អន្តរ​កូរ៉េ លោក Moon ប្រាប់ថា លោក​Kim ចង់​ប្រមូលផ្ដុំ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​បណ្ដា​ការ ចរចា​ជាន់ខ្ពស់​អន្តរ​កូរ៉េ​នឹងត្រូវ​បានរៀបចំ​នៅ​ថ្ងៃ​ណាមួយ​ជិត​មកដល់​នេះ ដើម្បី​ពិភាក្សា​អំពី​ការចាត់តាំង​អនុវត្តន៍​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ថ្មីៗ​នេះ​។​លោក​Moon បាន​អះអាង​បន្ថែមថា កិច្ចព្រមព្រៀង​យោធា​ថ្មី​នឹង​លុបចោល​ជា​រៀងរហូត​ចំពោះ​គ្រប់ការ​គំរាមកំហែង​នៃ​សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​នៅ​ថ្ងៃ​ដដែល​នេះ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​អំពី​សេចក្តីថ្លែងការណ៍​រួម​រវាង​កូរ៉េ​ទាំងពីរ​ផងដែរ​៕
​សូ​យ​ន​

spot_img
×