Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Australiaបង្កើន​កម្រិត​ទោស​ចំពោះ​បទល្មើស​ចេតនា​បំផ្លាញ​ផ្លែឈើ​

spot_img

​នៅ​ថ្ងៃទី​២០ ខែកញ្ញា សភា​Australia ​បានអនុម័ត​សំណើ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ ដោយ​បង្កើន​កម្រិត​ទោស​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​ចំពោះ​ជន​ណា​ដែលមាន​ចេតនា​បំផ្លាញ​ផ្លែឈើ​។ នាយករដ្ឋមន្ត្រី​Australia Scott Morrison បានប្រកាស​ពី​សំណើ​ផ្តួចផ្តើម​នេះ​ថា​ត្រូវបាន​ធ្វើឡើង​ដោយ​ចាត់ទុក​ទង្វើ​ចេតនា​បំផ្លាញ​បែបនេះ​គឺជា​«​សកម្មភាព​ភេ​វរ​កម្ម​»​។​

​មកទល់ពេលនេះ សមត្ថកិច្ច​Australia ទទួលបាន​របាយការណ៍​ជាង​១០០​ករណី​ជុំវិញ​ការរកឃើញ​ម្ជុលដេរ​នៅក្នុង​ផ្លែ​ស្ត្រ​ប៊េ​រី​។ ករណីនេះ​បានធ្វើឱ្យ​វិស័យ​ដំណាំ​ស្ត្រ​ប៊េ​រី​ដែល​នាំមក​នូវ​ប្រាក់ចំណូល 130 លាន AUD (​ប្រមាណ​៩៣​លាន​ដុល្លារ​អាមេរិក​) ប្រឈមមុខ​នឹង​ការខាតបង់​។​ក្រុមហ៊ុន​លក់​ក៏ដូចជា​កសិករ​Australiaត្រូវ​រង​ទទួល​ជោគវាសនា​តែមួយ​គ្រា​ដែល​អតិថិជន​ក្នុងស្រុក​មិន​ហ៊ាន​ទិញ​បរិភោគ ហើយ​ដៃគូ​ពាណិជ្ជកម្ម​នៅ​អង់គ្លេស រុស្ស៊ី​និង​New Zealand បាន​ផ្អាក​នាំចូល​ស្ត្រ​ប៊េ​រី​របស់​Australia៕
​លី​សា​

spot_img
×