Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​មន្ត្រី ធ្វើ​សកម្ម​ភាពឲ្យបាន​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បី​ឲ្យ​ប្រជាជន បាន​ទទួល​ផលប្រយោជន៍ ពី​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ ​៖ ក្នុង​គោលបំណង​ធ្វើ​ឲ្សសម្រេចបាន​នូវ​នយោបាយ​កំណែ ទម្រង់ របស់​រាជរដ្ឋាភិបាល លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ស្នើ​ឲ្យ​មន្ត្រី​ទាំងអស់ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ​ហ៊ុន សែន ឲ្យបាន​ពេញលេញ ដោយ​ត្រូវ​ធ្វើ​សកម្ម​ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បីឲ្យ​ប្រជាជន​គ្រប់រូប បាន​ទទួល​ផលប្រយោជន៍ ពី​រាជរដ្ឋាភិបាល​បាន​ច្រើន​ជាង​មុន​។​

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​មន្ត្រីរាជការ​
​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​លើកឡើង​ថា សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី ដែល​ជា​កំលាំង​ថ្មី មាន​ទាំង​ចំណេះដឹង និង​បទ ពិសោធន៍​ក្នុង​ការដឹកនាំ​ការងារ ជូន​ក្រសួង និង​មូលដ្ឋាន​កន្លង​បាន​ល្អប្រសើរ ។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​គោលបំណង​ធ្វើ​ឲ្សសម្រេចបាន​នូវ​នយោបាយ​កំណែ ទម្រង់ របស់​រាជរដ្ឋាភិបាល និង​ទទួលបាន​ជោគជ័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩- ២០២៣ របស់​ក្រសួង ប្រតិភូ​ត្រូវ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ អនុវត្ត​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖ ទី​១-​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន សែន ឲ្យបាន​ពេញលេញ ដោយ​ត្រូវ​ធ្វើ​សកម្ម​ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បីឲ្យ​ប្រជាជន​គ្រប់រូប បាន​ទទួល​ផល ប្រយោជន៍​ពី​រាជរដ្ឋាភិបាល​បាន​ច្រើន​ជាង​មុន​។ ទី​២-​អនុវត្ត​ផែនការ​ជា​យុទ្ធសាស្ត្រ និង​គោ​លន​យោ​បាល​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួង ក៏ដូចជា​ការអនុវត្តឲ្យ​បាន​ពេ​ញ​លេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត និង​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល ។ ទី​៣-​ខិតខំ​ស្រាវជ្រាវ និង​រៀបចំ ការធ្វើ​ទំនើបកម្ម​កសិកម្ម​ប្រកប​ដោយ​ភព​វៃ​ឆ្លាត បរិ​យាប​ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ មាន​មាន​នវានុវត្តន៍ និង​មាន​ឧត្តមភាព​ក្នុង​ការប្រគួតប្រជែង ។ ទី​៤-​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ប្រសើរ ប្រយោជន៍ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ (​សមូ​លហ​ភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​)​។ ទី​៥-​ត្រូវ​ប្រកាន់​យក​ក្រម​សីលធម៌​វិជ្ជាជីវៈ មន្ត្រីរាជការ​ដែល​ជា​អ្នកផ្តល់​សេវា​សាធារណៈ និង​ជា​អ្នក​ផ្ទេរ​ចំណេះដឹង ដល់​កសិករ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ទី​៦ -​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ​ទាំង​ក្នុង​វិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ហើយ​នឹង​សហគមន៍​ព្រៃឈើ​។ ទី​៧-​ជំរុញ​និង​លើកទឹកចិត្ត​វិស័យ​ឯកជន និង​កសាង​ភាពជា​ដៃគូ​ក្នុង​ការចូលរួម​ក្នុង​ការអភិវឌ្ឍ ផ្សព្វផ្សាយ បញ្ចូល​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​វិស័យ​កសិម្ម រួម​ជាមួយ​ការប្រើ​គ្រឿងយន្ត​កសិកម្ម​និង​ឧបករណ៍​កសិកម្ម ការផលិត​ពូជ ជី​និង​ថ្នាំ​កសិកម្ម ការកែច្នៃ​វិច​ខ្ចប់ និង​ជំរុញ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×