Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ថៃ​រួច​ផុតពី​ការស្លាប់​ដោយសារ​ទូរស័ព្ទ iPhone

spot_img

​ប៉ូលិស​ថៃ​ម្នាក់​មានភ័ព្វ​សំណាង​ពី​ចង្កូម​មច្ចុរាជ​ក្នុង​ឆាកប្រយុទ្ធ​ជាមួយ​អ្នកលេង​ម្នាក់​ព្រោះតែ​បាន​ទូរស័ព្ទ iPhone ជួយ​រង​គ្រាប់​ជំនួស​។​

​ប៉ូលិស​ឈ្មោះ​Powaret Banjong រួច​ពី​ស្លាប់​ដោយសារ iPhone

​ហេតុការណ៍​នេះ​បាន​កើតឡើង​ខណៈពេលដែល​ប៉ូលិស​ឈ្មោះ​Powaret Banjong កំពុង​បរិភោគ​អាហារ​ពេលយប់​នៅ Pattaya ចំពេល​ដែល​ពួក​អ្នកលេង Somchai , Sae-chua កំពុង​បរិភោគ​អាហារ​ជាមួយ​មិត្ត​ភ​កិ្ដ​វា​។​

​​អ្នកលេង​Somchai អាយុ​៤៩​ឆ្នាំ បានកើត​ជម្លោះ​យ៉ាងខ្លាំង​ក្លា​ជាមួយ​ស្ត្រី​ម្នាក់​រួម​តុ​ជាមួយ​។​ឃើញបែបនេះ Banjong, និង​ប៉ូលិស​ម្នាក់ទៀត​បានធ្វើ​អន្តរាគមន៍ ប៉ុន្ដែ​ស្ថានការណ៍​កាន់តែ​តានតឹង​ឡើងៗ ហើយ​Somchai បាន​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​ប៉ូលិស​ទាំង​ពីររូប​។​

​នៅ​មន្ទីរពេទ្យ Banjong បាន​រំលឹក​ឡើងវិញ​ថា លោក​បាន​លោត​ឡើងលើ​តុ ហើយ​បាន​បាញ់​តប Somchai វិញ ប៉ុន្ដែ​សំណាងអាក្រក់​ដែល​គាត់​ត្រូវ​គ្រាប់​ចំ​ដៃ​និង​ភ្លៅ​។​គ្រាប់​ទី​ពីរ​ចំ​ភ្លៅ​នោះ​ត្រូវបាន​ទូរស័ព្ទ​iPhone ក្នុង​ហោប៉ៅ​ខោ​របស់លោក​រង​ជំនួស​។​

Banjong និង​Somchai ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រោះ​សុទ្ធតែ​រង​គ្រាប់​ដូចគ្នា​។ អ្នកលេង​Somchai បាន​ត្រូវរបួស​នៅ​សៀតផ្កា​, ដៃ​,​ពោះ​និង​ជើង ប៉ុន្ដែ​ក៏​នៅមាន​ជីវិត​ពុំគួរ​ឱ្យ​ជឿ​៕
​សូ​យ​ន​

spot_img
×