Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​អាមេរិក បើក​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល ដាក់​ពាក្យសុំ​ថវិកា ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក សម្រាប់​ការអភិរក្ស​វប្បធម៌​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល ដាក់​ពាក្យសុំ​ថវិកា ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក សម្រាប់​ការអភិរក្ស​វប្បធម៌ (AFCP) នៅ​កម្ពុជា សម្រាប​ឆ្នាំ​២០១៨​។ ការប្រកាស​នេះ សម្រាប់តែ​ចំពោះ​អង្គ​ការមិនធ្វើ​ពាណិជ្ជកម្ម ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​អាចដាក់​ពាក្យសុំ​បាន​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​បាន​បញ្ជាក់ថា អង្គ​ការមិនធ្វើ​ពាណិជ្ជកម្ម ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ អាចដាក់​ពាក្យសុំ​បាន​។ កាលបរិច្ឆេទ​ចុងក្រោយ ដែល​ស្ថាន​ទទួល​ពាក្យសុំ​គឺ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧​។ មូលនិធិ AFCP ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០០ ដោយ​សភា​សហរដ្ឋអាមេរិក ដើម្បី​ជួយ​អភិរក្ស បេតិកភណ្ឌ​វប្បធម៌​រូបី និង​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​ប្រឈម​នឹង​ការបាត់បង់ នៅក្នុង​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិច រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ កម្មវិធី​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល បេតិកភណ្ឌ​វប្បធម៌​ក្រោម​ការិយាល័យ​កិច្ចការ​អប់រំ និង​វប្បធម៌ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។​

​សហរដ្ឋអាមេរិក​មាន​មោទនភាព​ក្នុង​ការជួយ​ដល់​ការខិតខំ​របស់​ប្រទេស​កម្ពុជា នៅក្នុង​ការការពារ ចងក្រង​ឯកសារ និង​បង្ហាញ​ចេញ​នូវ​បេតិកភណ្ឌ​វប្បធម៌​ដ៏​ល្អ​ឯក​របស់ខ្លួន ។ នៅក្នុង​រយៈពេល​១៦​ឆ្នាំ​កន្លងមកនេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចំណាយ​ថវិកា​អស់​ចំនួន​ជាង​៤​លាន​ដុល្លារ​អាមេរិក លើ​កម្មវិធី​បេតិកភណ្ឌ​វប្បធម៌​នានា រាប់​ពី​ការ​ចងក្រង​ឯកសារ ស្តីពី​ការ​រាំ​របាំ​បូរាណ ដល់​ការប្រយុទ្ធប្រឆាំង នឹង​ការ​លួច​ប្លន់ និង​ដល់​ការងារ​អភិរក្ស​ទីតាំង​ប្រវត្តិសាស្ត្រ ដូចជា​នៅ​ប្រាសាទភ្នំ​បាក់​ខែង​នៅ​អង្គរវត្ត​ជាដើម​។ តាំងពី​ឆ្នាំ​២០០១ មក ប្រទេស​កម្ពុជា បានទទួល​អំណោយ​ថវិកា​ចំនួន​២០​ពី​មូលនិធិ AFCP ដោយ​គិត​ជា​ទឹកប្រាក់​សរុប​ជាង ៣,៣​លាន​ដុល្លារ​អាមេរិក​។ កម្មវិធី​ធំជាងគេ​មួយ​នៅក្នុង​ប្រវត្តិ​របស់​មូលនិធិ AFCP គឺ​អំណោយ​ថវិកា​ចំនួន​៩៧៩.០០០​ដុល្លារ ដែល​ត្រូវ​បានផ្តល់​ឲ្យ​នៅ​ឆ្នាំ​២០០៨ សម្រាប់​បន្តការងារ​ដែ​ល​កំពុងដំណើរការ​នៅ​ប្រាសាទភ្នំ​បាក់​ខែង ដោយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monuments Fund) ដោយ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​អប្សរា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×