Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត​៖ ការលាលែង​របស់​មេទ័ព​ទាំង​៥​រូប ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ ជំរុញ​ឱ្យ​ប្រសិទ្ធភាព​ការងារ នៅក្នុង​ក្របខ័ណ្ឌ​ការពារ​ជាតិ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត បានឱ្យដឹងថា ការលាលែង​របស់​មេទ័ព​ទាំង​៥​រូប ចេញពី​តំណែង​នាយរង​នាយសេនាធិការ​ចម្រុះ គឺជា​ការអនុវត្ត​ប្រកាស​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដើម្បី​កែសម្រួល​រចនាសម្ព័ន្ធ និង​ក្របខ័ណ្ឌ​មួយចំនួន ពង្រឹង​ខឿន​ការពារជាតិ ជំរុញ​ឱ្យ​ប្រសិទ្ធភាព​ការងារ នៅក្នុង​ក្របខ័ណ្ឌ​ការពារ​ជាតិ​កម្ពុជា កាន់តែ​ប្រសើរ និង​ខ្លាំងក្លា​ថែម​ទៀត​។​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា ការលាលែង​របស់​មេទ័ព​ទាំង​៥​រូប ចេញពី​តំណែង​នាយរង​សេនាធិការ​ចម្រុះ គឺជា​ការអនុវត្ត​ឱ្យស្រប​តាម​សេចក្តីសម្រេច សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​កែសម្រួល ផ្ទេរ​ក្របខ័ណ្ឌ​អង្គភាព​កងពលធំ​អន្តរាគមន៍ និង​កងពលតូច​អន្តរាគមន៍​ចំនួន​៥ ពី​អគ្គបញ្ជាការដ្ឋាន​មក​ចំណុះ​ផ្ទាល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​

​លោក​នាយក​ឧត្តមសេនីយ៍ បាន​ថ្លែងបន្តថា កងពល​ទាំង​៥​ដែល​ត្រូវ​ប្តូរ​ក្របខ័ណ្ឌ​នោះ​រួមមាន កងពលធំ​អន្ដរាគមន៍​៣, កងពលធំ​អន្ដរាគមន៍​លេខ​២, កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រយោង​៩១១, កងពលតូច​អន្ដរាគមន៍​លេខ​១ និង​កងពល​តូច​ថ្មើរជើង​លេខ​៧០ ផងដែរ ដែល​កន្លង​ទៅ កងពល​ទាំងនេះ បាន​ស្ថិតនៅក្រោម​ការដឹកនាំ​បញ្ជារ​របស់​នាយសេនាធិកា​រ​ចម្រុះ​។​

​លោក​បាន​បញ្ជាក់ថា “​ដូច្នេះ​មិន​មាន​អ្វី​ចម្លែក​នោះទេ ដែល​មេទ័ព​ទាំង​៥​រូប​ដឹកនាំ​កងពល​ទាំងនេះ លាលែង​ពី​តំណែង នាយរង​សេនាធិការ​ចម្រុះ ហើយ​ទៅ​កាន់​តំណែង ជា​មេបញ្ជាការ​កងពល​រៀងៗ​ខ្លួន ដែល​ស្ថិតនៅក្រោម​ចំណុះ​ផ្ទាល់ របស់​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក​នោះ គឺ​ដើម្បី​អនុវត្ត​ឱ្យស្រប​តាម​ប្រកាស របស់​ក្រសួង​ការពារជាតិ​តែប៉ុណ្ណោះ​។ ការកែសម្រួល​រចនាសម្ព័ន្ធ និង​ក្រប ខណ្ឌ​មួយ​ចំនួន​នេះ គឺ​ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ ក៏ដូចជា​ជំរុញ​ឱ្យ​ប្រសិទ្ធភាព​ការងារ នៅក្នុង​ក្របខ័ណ្ឌ​ការពារ​ជាតិ​កម្ពុជា កាន់តែ​ប្រសើរ និង​ខ្លាំងក្លា​ថែម​ទៀត​”​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ៖ ឧត្តមសេនីយ៍ឯក ស្រី ឌិក មេបញ្ជាការ​កងពលធំ​អន្ដរាគមន៍​៣, ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​២, ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១, ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ​កងពលតូច​អន្ដរាគមន៍​លេខ​១ និង​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ បាន​ធ្វើលិខិត​មួយ សុំ​លាលែង​ពី​តំណែង​នាយរង​សេនាធិការ​ចម្រុះ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ បាន​ចេញ​សេចក្តីសម្រេច​ថ្មី​មួយ ដោយ​កែសម្រួល​ផ្ទេរ​ក្របខ័ណ្ឌ អង្គភាព​កងពលធំ​អន្តរាគមន៍ និង​កងពលតូច​អន្តរាគមន៍​ចំនួន​៥ ពី​អគ្គបញ្ជាការដ្ឋាន​មក​ចំណុះ​ផ្ទាល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​៕ ដោយ​ ៖ ​កូឡាប​

     

spot_img
×