Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គាំទ្រ​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ នៅក្នុង​ទីក្រុង​គុន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន​

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​ប្រកាស​គាំទ្រ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ របស់​ក្រុមហ៊ុន Khmer First Investment Holding Group នៅក្នុង​ទីក្រុង​គុន​មីង ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​។​

​ការប្រកាស​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក កៅ យ៉ុន​ទ័រ (Kao Yun De) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer First Investment Holding Group និង​លោកស្រី លាំ​ង ស៊ា​វណា​ន់ (Lang Xaionan) នាយិកា​ក្រុមហ៊ុន Yunnan Xiang Long Investment Co., Ltd នៅ​ទី​ស្តីពី​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើកឡើង​អំពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន និង​បាន​ជម្រាប​ជូន​ពី​គោល នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការពង្រីក​ទីផ្សារ​ទៅ​ក្រៅប្រទេស​។​លោក​រដ្ឋមន្ត្រី បាន​ស្នើ​ដល់ លោក កៅ យ៉ុន​ទ័រ និង​អ្នកស្រី លាំ​ង ស៊ា​វណា​ន់ ធ្វើការ​ជាមួយ​រដ្ឋបាល​ខេត្ត​យូ​ណាន ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន នៅក្នុង​ទីក្រុង​ប៉េកាំង​ជាមុនសិន ហើយ​ក្រសួង​ពាណិជ្ជកម្ម រង់ចាំ​ជួយ​សម្របសម្រួល​គម្រោង​នេះ ឱ្យ​សម្រេច​បាន​តាម​ផែនការ​។​

​ជា​ការឆ្លើយតប លោក កៅ យ៉ុន​ទ័រ និង​អ្នកស្រី លាំ​ង ស៊ា​វណា​ន់ បាន​ថ្លែងអំណរគុណ​លោក​ម ប៉ាន សូរ​ស័ក្តិ សម្រាប់​ការគាំទ្រ​នា​ពេលកន្លងមក និង​ការចែករំលែក​នូវ​អនុសាសន៍​ល្អៗ ដើម្បី​ជំរុញ​ការងារ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ នៅក្នុង​ទីក្រុង​គុន​មីង នៃ​ខេត្ត​យូ​ណាន​។​

​តំណាង​ក្រុមហ៊ុន​ទាំងពីរ បាន​សន្យា​បង្កើត​មជ្ឈមណ្ឌល​នេះ​ឱ្យបាន​ច្រើន នៅតាម​ទីក្រុង​ដ៏ទៃទៀត នៅក្នុង​ខេត្ត​យូ​ណាន ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ប្រទេស​កម្ពុជា ព្រមទាំង​ខិតខំ​កៀងគរ​វិនិយោគិន​ខេត្ត​យូ​ណាន ឱ្យមក​ធ្វើ​ការបណ្តាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា នាពេល​អនាគត​។​

​គួរ​រំលឹក​ដែរ​ថា ដើម្បី​ស្វែងរក​ទីផ្សារ​ថ្មីៗ​សម្រាប់​ផលិតករ និង​សហគ្រិន​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម កន្លងមក​បាន​សហកា​រ​ជាមួយ​វិស័យ​ឯកជន បង្កើត​ឱ្យមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន ៥​កន្លែង នៅតាម​បណ្តា​ទីក្រុង​ធំៗ នៃ​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​ចិន មានដូចជា​៖ ក្វាង​ចូ​វ​, ហៃ​នី​ង​, ស៊ី​អាន​, ហុងកុង និង​ប៉េកាំង​។ តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​នេះ មិន​ត្រឹម​ធ្វើ​ឱ្យ​ផលិតផល​ខ្មែរ បង្ហាញ​វត្តមាន​ច្រើនឡើងៗ​នៅលើ​ទីផ្សារ​ប្រទេស​ចិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ជាតិ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ផងដែរ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×