Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លលាដ៍ក្បាល​មនុស្ស និង​ឆ្អឹង​ជើង​ដ៏​អាថ៌កំបាំង ជាពិសេស​ខោអាវ​ជា​សម្លៀកបំពាក់​ពេទ្យ ត្រូវបាន​រកឃើញ​នៅក្នុង​ព្រៃ​ខេត្ត​…

spot_img

​លលាដ៍ក្បាល​មនុស្ស និង​ឆ្អឹង​ជើង​២​ដ៏​អាថ៌កំបាំង ត្រូវបាន​រកឃើញ​រួមជាមួយ​អាវ​បំពង់​ជា​សម្លៀកបំពាក់​មន្ទីរពេទ្យ ស្ថិតនៅ​ក្នុងព្រៃ​មួយ នៅក្នុង​ស្រុក Nong Kee ខេត្ត Buri Ram ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ ។​

​អ្នកភូមិ​ជាច្រើន ដែល​បាន​កំពុង​ប្រមូល​រុក្ខជាតិ​អាច​បរិភោគបាន នៅក្នុង​ព្រៃ​សហគមន៍ Ban Sa Kae នៅក្នុង Tambon Buk Krasang បាន​រកឃើញ​ឆ្អឹង​មនុស្ស​នេះ ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ ពី​ផ្លូវ Chokchai-Dej Udom ។​

​សម្លៀកបំពាក់​អាវ​បំពង់​សម្រាប់​ក្នុង​មន្ទីរពិសោធន៍​ពេទ្យ​នោះ មាន​និមិត្តសញ្ញា​របស់​ក្រសួងសុខាភិបាល​សាធារណៈ ។​

​ភាសា​, ខោ​ខូវប៊យ​១​គូ​, ខោអាវ​ទ្រនាប់​ពណ៌​ខ្មៅ​, ខ្សែក្រវ៉ាត់ និង​ស្បែកជើង​ប៉ា​តា​ពណ៌​ស​១ ក៏ត្រូវ​បាន​រកឃើញ​នៅក្បែរនោះ​ផងដែរ ។​

​ពុំមាន​អត្តសញ្ញាណប័ណ្ណ ត្រូវបាន​រកឃើញ​នោះទេ ។​

​វេជ្ជបណ្ឌិត​ម្នាក់​មកពី​មន្ទីរពេទ្យ Nong Kee និយាយថា ឆ្អឹង​មនុស្ស​ទាំងនោះ ប្រហែលជា​សាកសព​របស់​ស្ត្រី​ម្នាក់ ដែល​បាន​ស្លាប់ ៦ ទៅ ៧ ខែ​មុន ។​

​សំណល់​សាកសព​ទាំងនោះ ត្រូវបាន​បញ្ជូន​ទៅកាន់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​កោសល្យ​វិ​ច្ច័​យ នៅ​មន្ទីរពេទ្យ​ប៉ូលីស ដើម្បី​កំណត់​អត្តសញ្ញាណ ៕ ឧ​ត្ត​ម (​ប្រភព​៖ The Nation)​

spot_img
×