Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាងល្អ​ចេះ​ទៅ​ពឹង​គេ​ជួយ​មើល​ឱ្យ ពុំនោះសោត​កាបូប​ធ្វើ​ពី​មាស​ប្រាកដជា​ចូល​ធុងសំរាម​

spot_img

ថ្មីៗ​នេះ​នាង Margaret Pritchard អាយុ​៥៩​ឆ្នាំ នៅ​អង់គ្លេស​បាន​ទៅ​ជួយ​រុះរើ​របស់របរ​នៅក្នុង​កា​រ៉ា​ស់​របស់​បងស្រី​។​អ្វីៗ​សុទ្ធតែ​ឡើង​ដុះ​ផ្សិត ហើយ​ពួកគេ​បាន​បោះ​វា​ចោល​នៅក្នុង​ធុងសំរាម​។​អ្នកស្រី​បាន​សម្លឹង​មួយ​ត្រួស​ឃើញ​កាបូប​មួយ ហើយ​គិតថា​នឹង​លែង​ប្រើប្រាស់​វា​ទៀត​។​ប៉ុន្ដែ​នៅ​យប់នោះ​គាត់​គិតថា​ហេតុអ្វី​ម្ចាស់​កាបូ​បលោក​Gwyn Jones​ដែល​នាង​ធ្លាប់​មើលថែទាំ​តែង​រក្សាទុក​កាបូប​របស់​ភរិយា ហើយ​កាដូ​ឱ្យ​នាង​មុនពេល​គាត់​ស្លាប់​។​

អ្នក​ជំនាញការ​វត្ថុ​បុរាណ​បាន​រកឃើញ​ទាំង​ឈ្មោះ​របស់​ម្ចាស់​កាបូប​នេះ​ទៀត​

​​ព្រោះតែ​ភ្នែក​ខ្សោយ​មើល​មិន​ច្បាស់ ស្អែក​ឡើង​គាត់​ក៏​យក​កាបូប​នេះ​ទៅ​ពឹងពាក់​គ្រូពេទ្យ​ភ្នែក​ឱ្យជួយ​មើល​។ ពួកគេ​ពិតជា​ស្រឡាំងកាំង​ពេល​ឃើញ​វា​ត្រូវបាន​ត្បាញ​ពី​សរសៃ​មាស​១៥​កា​រាត់​។​ក្រោយមក​អ្នកជំនាញការ​វត្ថុ​បុរាណ Jane Williams បាន​ស្រាវជ្រាវ​ឃើញថា កាបូប​នេះ​មានឈ្មោះ​Art Deco ដែល​មុន​នោះ​ជាង​កន្លះ​សតវត្ស​គឺជា​កម្មសិទ្ធិ​របស់​ស្ត្រី​អភិជន Dora Jones ហើយ​តម្លៃ​ពេលនោះ​គឺ​៣៨០០​ផោន​។​

​រូបភាព​របស់​ម្ចាស់​កាបូប​ដើម​Dora នៅលើ​នាវា​Queen Mary​ដែល​បន្សល់ទុក​នៅក្នុង​កាបូប​នេះ​

​​នៅក្នុង​កាបូប​មាន​បន្សល់ទុក​រូបភាព​ជាច្រើន​អំពី​ជីវិត​លើ​នាវា​RMS Elizabeth និង RMS Queen Mary នៅ​អំឡុង​ឆ្នាំ​១៩៤០​និង​១៩៥០ ។ ស្ត្រី​ឈ្មោះ​Dora Jones ក្នុង​រូបភាព​នេះ​គឺ​ថត​ជាមួយ​ស្វាមី​ដំបូង​ដែលជា​មន្ត្រីជាន់ខ្ពស់ ក្នុង​វិស័យ​នាវាចរណ៍​ជំនាន់​នោះ លោក​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៦៣ ក្នុង​ជន្មាយុ​៦១​ឆ្នាំ ហើយ​អ្នកស្រី​Dora ក៏បាន​រៀបការ​ជាមួយ​លោក Gwyn Jone ដែលជា​អ្នក​កាដូ​កាបូប​នេះ​មុនពេល​ស្លាប់​ដល់​នាង Margaret Pritchard ។​

​សំណាងល្អ​ដែល​គាត់​ចេះ​នឹកឃើញ​ទាន់ ៕
​លី​សា​

spot_img
×