Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​មនុស្ស​២​នាក់ ត្រូវជា​ម្ដាយ​និង​កូន កត់​កន្ទុយលេខ​នៅ​កំពង់ស្ពឺ

spot_img

​ខេត្ត​កំពង់ស្ពឺ ៖ មុខសញ្ញា​មេ​ឆ្នោត​កត់​កន្ទុយលេខ ២ នាក់ ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ​កំពង់ស្ពឺ ចុះបង្ក្រាប កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​របស់​ឈ្មោះ ហុក ស្រេង (​ផ្ទះជួល​)​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រីវ័ន្ត ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ បង្ក្រាប​ទីតាំង​ទទួល​កត់​លេខឆ្នោត (​ល្បែងស៊ីសង កន្ទុយលេខ​) អត់​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ឃាត់​មនុស្ស​២​នាក់ ត្រូវជា​ម្ដាយ​និង​កូន ដកហូត​បាន​វត្ថុតាង​ឧបករណ៍ បញ្ជូន​លេខឆ្នោត​និង​ក្រដាស​កត់​លេខ​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ យើង​បាន​ធ្វើកា​ឃាត់ខ្លួន មនុស្ស ២ នាក់​ស្រី ១.​ឈ្មោះ​ឈុន រុន ភេទ​ស្រី អាយុ​៤២​ឆ្នាំ (​ប្រពន្ធ​របស់​ឈ្មោះ​ហុក ស្រេង​) ២.​ឈ្មោះ​ហុក សៀង​លីម ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ត្រូវជា​កូន​) នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រីវ័ន្ត ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន ក្រដាស​កត់​កន្ទុយលេខ មួយចំនួន សៀវភៅ​កត់ត្រា​ចំនួន​ទឹកប្រាក់​លេខឆ្នោត ចំនួន ៣ ក្បាល ម៉ាស៊ីន​គិត​លេខ ១ គ្រឿង ទូរស័ព្ទដៃ ២ គ្រឿង (​សាំ​ស៊ុង ១​គ្រឿង និង​អាយ​ហ្វូន​១​គ្រឿង​) មធ្យោបាយ​បញ្ជូន​លេខឆ្នោត​បន្ដ​។​
​បច្ចុប្បន្ន​មុខសញ្ញា​មេ​ឆ្នោត​ទាំងពី​នាក់​ម្ដាយ និង​កូន ត្រូវបាន​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×