Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សម្តែង​និង​ចម្រៀង​ស៊ិច​ស៊ី ៤​ដួង ត្រូវ​ក្រសួង​វប្បធម៌​ព្រមាន ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌ និង​ប្រពៃណី​

spot_img

​ភ្នំពេញ ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​លិខិត​ព្រមាន​និង ចាត់វិធានការ ទៅ​តារា​ល្បីៗ ដែល​តែងតែ​បញ្ចេញ​ភាព​ស៊ិច​ស៊ី តាម​បណ្ដាញ​សង្គម និង​តាម​កម្មវិធី​សាធារណៈ​ផ្សេងៗ ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​លិខិត​ប្រកាស​ព្រមាន​ជា​ផ្លូវការ ដល់​តារា​ប្រុស​ស្រី​ល្បីៗ ចំនួន​៤​ដួង គឺ​អ្នកនាង សុខ ស្រី​ម៉ុច អតីត​តារា​សម្តែង កញ្ញា រតនៈ ពិសី អ្នកចម្រៀង​យេ​យេប​ញ្ចេ​ញសាច់​ខ្ចី​ តារាចម្រៀង​និង​សម្តែង កញ្ញា ពេជ្រ អា​វី​ហ្សា និង​លោក អេ​ន ឌី​។

ក្រសួង​វប្បធម៌ បាន​ចេញ​សេចក្តីសម្រេច​ថា តារា​ទាំង​៤​ដូង ត្រូវបាន​ព្រមាន​ដែល​ធ្វើឲ្យ​ប៉ះពាល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ បណ្តាលឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​យ៉ាងខ្លាំង ពី​មហាជន​ខ្មែរ តាម​បណ្ដាញ​សង្គម Facebook​។

ក្រសួង​វប្បធម៌ បាន​បន្ថែមថា តារា​សម្តែង​និង​ចម្រៀង ត្រូវ​បញ្ឈប់​នូវ​ទង្វើ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ហើយ​ករណី​នៅ​តែ​បន្ត ក្រុមប្រឹក្សា​ពិន័យ និង​លើ​សរសើរ នឹង​មាន​វិធានការ​តាម​ក្រម​សីលធម៌ នៃ​អ្នកសិល្បៈ ដោយ​ផ្អាក​មិនឲ្យ​ធ្វើ​សកម្មភាព​ទាក់ទងនឹ​ង​វិស័យ​សិល្បៈ​វប្បធម៌ ក្នុង​រយៈពេល​មួយ​ស្រប​តាម​កំហុសឆ្គង់​នៃ​អ្នកប្រព្រឹត្ត​។

​យោងតាម​លិខិត​លេខ ៥៥ សសរ ចុះហត្ថលេខា​ដោយ​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រង់​ប្រការ ២ បាន​ព្រមាន​ចំៗ​ឈ្មោះ​ដល់​អ្នក​ទាំង​៤​ថា “​ត្រូវ​បញ្ឈប់​ទង្វើ ដែល​នាំឲ្យ​ប៉ះពាក់​វប្បធម៌ ទំនៀម​ទំលាប់ ប្រពៃណីជាតិ​។ ករណី​នៅ​តែ​បន្ត​ក្រុមប្រឹក្សាវិន័យ និង​លើកសរសើរ នឹង​មាន​វិធានការ​តាម​ក្រម​សីលធម៌ នៃ​អ្នកសិល្បៈ ដោយ​ផ្អាក​សកម្មភាព​ទាក់ទង​នឹង វិស័យ​សិល្បៈ​វប្បធម៌ ទៅតាម​រយៈពេល​ណាមួយ សមស្រប​តាម​កំហុស​ឆ្គង​នៃ​អ្នក​ប្រព្រឹត្ត​”​។​

​ជា​ការពិត​ក្នុង​ចំណោម​តារា​ទាំង ៤​ដួង ខាងលើ សុខ ស្រី​ម៉ុច ទើបតែ​រន្ទឺ​ខ្លាំង ក្នុង​អំឡុង​ពេល​ចុង​ក្រោយ ពេល​ដែល​នាង​បាន​រំលេច​កេរ្តិ៍​លើ​ឆាក បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល មិន​នឹកស្មានថា នាង​ជា​នារី​ខ្មែរ ហ៊ាន​ស្លៀកពាក់​បែប​នេះ​ឡើយ ហើយ​ម្យ៉ាងទៀត ក្នុងពេល​ដែល​នាង​ទៅ​ដើរលេង​លំហែកាយ​តាម​មាត់សមុទ្រ នាង​បាន​ស្លៀក​ឈុតប៊ី​គីនី​យ៉ាង​រំភើយ​។​

​ជាមួយ​ការព្រមាន​នេះ តារាចម្រៀង រតនៈ ពិសី បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា “​ហួស​ចិត្ដខ្លាំង .. ចង់​វិល​ទៅ​កើត​នៅ​សម័យ​លង្វែក​វិញ ពាក់អាវ​អត់​ដៃ​អត់​ខ្សែ ។ បាន​គ្រប់​គ្នា ក្រសួង​លេង​ប្អូន​មែនទែន​ហើយ តើ អត់​អាណិត​ខ្ញុំ​ទេ … ច្របូក ច្របល់​ពេញ​ហ្នឹង ហើយ ទម្រាំ បិទ​ទៀត ទៅ​នៅ​ក្រោម​ស្ពាន​ហើយ​ខ្ញុំ​” ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

 

spot_img
×