Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! កំពុង​ឈរ​លេង​លើ​ថ្ម​សុខៗ មិនដឹង​ទឹក​មកពីណា គួច​យក​មនុស្ស ៥​នាក់ (​វីដេអូ​)

spot_img

​វា​គឺជា​រឿង​គួរឲ្យ​រន្ធត់​ណាស់ ខណៈពេល​ដែល​មាន​មនុស្ស​ជាច្រើន​នាក់​កំពុង​ឈរ​លេង​នៅលើ​​ថ្ម​សុខៗ ស្រាប់តែ​ឃើញ​មាន​ទឹក​យ៉ាង​ច្រើន មិនដឹង​ហូរ​មក​ពី​ណា​បណ្តាលឲ្យ​មនុស្ស​ចំនួន ៥​នាក់​ ​ជាប់​នៅ​លើ​ផ្ទាំង​ថ្ម ខណៈ​ទឹក​កំពុង​ហូរ​បុក​មក​ខ្លាំង​។​

​មុន​ពេល​គ្រោះធម្មជាតិ​នេះ​កើតឡើង មាន​មនុស្ស​ប្រហែល ១០​នាក់​ឈរ​លេង​លើ​ថ្ម ហើយ​នៅពេល​ឃើញ​ទឹក​យ៉ាងច្រើន​ហូរ​មក ពួកគេ​មួយ​ចំនួន​ព្យាយាម​រត់​ចេញ ប៉ុន្តែ​ជា​អកុសល​​មនុស្ស ៥​នាក់​រត់​ចេញ​មិន​ទាន់ បណ្តាលឲ្យ​ពួកគេ​ជាប់​នៅលើផ្ទាំង​ថ្ម ខណៈពេល​ទឹក​ចេះតែ​​ហូរ​មក​ខ្លាំង​ទៅៗ​។​

​បើ​តាម​វីដេអូ​ខ្លី​ប​រយៈពេល​ជាង​មួយ​នាទី បង្ហាញថា នៅពេល​ទឹក​ហូរ​បុក​មក​ខ្លាំង ពួកគេ​​ព្យាយាម​ប្រមូលផ្តុំ​គ្នា​ដើម្បី​តោង​គ្នា​ទៅវិញទៅមក ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក កម្លាំង​ទឹក​ដ៏​ខ្លាំង​ ​ក៏​បាន​ហូរ​គួច​ពួកគេ​ទៅ​បាត់យ៉ាង​រន្ធត់​៕​ សុភ័ក្ត្រ

spot_img
×