Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិសេស​មែន​! នៅ​កូរ៉េ មាន​ភោជនី​ដ្ឋា​ន​សម្រាប់​អ្នក​អត់​លិទ្ធ​ទៀត (​វីដេអូ​)

spot_img

​នេះ​គឺជា​រឿង​ប្លែក​មួយ និង​មិន​ធ្លាប់​មាន​ពី​មុន​នោះទេ ដោយ​ភោជនី​ដ្ឋា​ន​មួយ​នៅក្នុង​ប្រទេស​​កូរ៉េខាងត្បូង បាន​ផ្តល់​សេវាកម្ម​ពិសេស​សម្រាប់​អ្នក​នៅ​លីវ ដែល​យុវវ័យ​ខ្មែរ​យើង​និយម​និយាយ​ថា អ្នក​អត់​លិឍ (​អ្នក​មិន​ទាន់​មាន​គូ​)​។​

​ភោជនី​ដ្ឋា​ន​ដែល​មានឈ្មោះ​ថា ភោជនី​ដ្ឋា​ន​សម្រាប់​អ្នក​នៅ​លីវ (Restuarant for Single) ចង់​បាន​តែ​ភ្ញៀវ​ណា​ដែល​នៅ​លីវ​ប៉ុណ្ណោះ​។​

​ហ្វេ​ស​បុក​ផេ​កមួយ​មាន​ឈ្មោះ​ថា GIF Cambodia បានធ្វើការ​បង្ហោះ​វីដេអូ​របស់​ភោជនី​ដ្ឋា​ន​​មួយ​នោះ​នៅលើ​ផេ​ក​របស់​ខ្លួន និង​ធ្វើឲ្យ​អ្នក​ទស្សនាមាន​ការចាប់អា​រម្ម​ណ៍​យ៉ាងខ្លាំង ហើយក៏​មាន​ការបញ្ចេញ​មតិ​យ៉ាង​ច្រើន​ផងដែរ​។​

​បើ​តាម​វីដេអូ បុគ្គលិក​ភោជនី​ដ្ឋា​ន​បាន​ស្វាគមន៍​ភ្ញៀវ​យ៉ាង​រាក់ទាក់​ដោយ​ស្នាមញញឹម និង​បាន​សួរ​ភ្ញៀវ​ពួកគេ​ថា តើ​អ្នក​នៅ​លីវ​មែន​ឬ​ទេ​? ហើយ​នៅពេល​ភ្ញៀវ​ឆ្លើយថា “​នៅ​លីវ​” បុគ្គលិក​បាន​ជូន​ពួកគេ​ឲ្យទៅ​អង្គុយ​តុ​សម្រាប់​អ្នក​នៅ​លីវ​។​

​នៅ​ពេល​លើក​ម្ហូប​ដាក់​រួចរាល់ មាន​ផ្ទាំង​សារ​មួយ​បាន​ចេញមក ហើយ​ក្នុង​សារ​នោះ​សួរ​ទៅ​​អតិថិជន​ដែល​កំពុង​ញ៉ាំថា “​តើ​អ្នក​ចង់​បាន​នរណាម្នាក់​អង្គុយញុាំ​ជាមួយ​ទេ​”? ក្នុង​សំនួរ​នោះ មាន​ផ្តល់​ចម្លើយ ត្រូវការ ឬ​មិន​ត្រូវការ (Yes or No)​។​

ប្រសិន​ជា​ពួកគេ​ជ្រើសរើស​យក “​ត្រូវការ​” ជញ្ជាំង​នៅមុខ​ពួកគេ​នឹង​រលាស់​ឡើង​លើ ហើយ​នឹង​ចេញ​មុខ​ភ្ញៀវ​ម្នាក់ទៀត​អង្គុយ​នៅ​ពី​មុខ​ពួក​គេ​។​

​ភ្ញៀវ​ភាគច្រើន​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការរៀបចំ​នោះ ទោះយ៉ាងណា ភ្ញៀវ​នីមួយៗ​ហាក់​សប្បាយ​ចំពោះ​ការរៀបចំ​នោះ ហើយ​អតិថិជន​ខ្លះ ក៏​បាន​សុំ​ថតរូប​ជាមួយនឹង​​នារី​ដែល​គាត់​គិតថា ត្រូវចិត្ត​គាត់​ដែរ ព្រមទាំង​បាន​សុំ​លេខ​ទូរស័ព្ទ​ទៀត​ផង​៕

​ចង់ដឹង ភោជនី​ដ្ឋា​ន​នេះ​ប្លែក និង​ពិសេស​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖​

spot_img
×