Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលមុខ​ល្អស៊ី​ក្រ​ញ៉​ណាស់​! ធ្វើជា​ដេកលក់ ដើម្បី​បាន​ទ្រោប​លើ​ស្រី​ស្អាត អត់​ចេះ​ខ្មាស​គេ​សូម្បី​បន្តិច (​វីដេអូ​)

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ នៅពេលដែល​បុរស​ម្នាក់​មិនចេះ​ខ្មាស់អៀន​សូម្បី​បន្តិច បាន​ធ្វើជា​ដេកលក់​មួយភាំង ដើម្បី​បាន «​ទ្រោប​» ទៅលើ​ស្មា​នារី​រូប​ស្អាត​ម្នាក់ នៅក្នុង​រថយន្ត Jeep ខណៈ​កំពុងធ្វើដំណើរ​នៅក្នុង​ទីក្រុង Cabanatuan, Nueva Ecija ប្រទេស​ហ្វីលីពីន ។​

​បុរស​ម្នាក់​ឈ្មោះ Edward Jerick Vergara Peñaflor បាន​បង្ហោះ​វីដេអូ​ដែល​កំពុង​រីក​រាលដាល​នេះ និង​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​ពុំ​នឹកស្មាន​ដល់​នេះ​បានកើត​ឡើង នៅពេល​គាត់​កំពុង​ស្ថិតនៅលើ​រថយន្ត​នោះ​ជាមួយគ្នា ។

​គាត់​បាន​សរសេរ​ជា​ភាសា​ហ្វីលីពីន​ថា​៖ «​គាត់​បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ញែក​ខ្លួន ដើម្បី​គាត់​អាច​ចូលទៅ​អង្គុយ​ជាប់​នឹង​នាង ។ បន្ទាប់មក គាត់​ដាក់​ដៃ​ឆ្វេង​របស់គាត់​ទៅលើ​ចង្កេះ​របស់​នាង ។ ប៉ុន្តែ នាង​បាន​រំកិល​ខ្លួន​ចេញពី​កៅអី​របស់​នាង ដើម្បី​ឲ្យ​ផុតពី​ដៃ​របស់​បុរស​គ្មាន​ការអៀនខ្មាស​នោះ​» ។​

នៅក្នុង​វីដេអូ ស្ត្រី​រង​រំខាន​ត្រូវ​បានឃើញ​យកដៃ​របស់​នាង​ច្រាន​ក្បាល​របស់​បុរស​នោះ ចេញពី​ស្មា​របស់​នាង ហើយ​ក្រោយ​បន្ទាប់មក បាន​ងើប​ចេញទៅ​អង្គុយ​កៅអី​ផ្សេង ដែលជា​ហេតុ​ធ្វើ​ឲ្យ​បុរស​ធ្វើ​ពុត​ជា​ដេក​រូបនេះ ទប់​ជំហរ​ពុំបាន ស្ទើរតែ​ទៅ​ទ្រោប​លើ​ស្ត្រី​ម្នាក់ទៀត​តែម្តង ។​

​បុរស​រូបនេះ បន្ទាប់មក​បាន​អង្គុយ​ត្រង់​ខ្លួន​វិញ ហើយ​បង្ហាញ​ទឹកមុខ​ស្រគត់ស្រគំ ហាក់ដូចជា​នៅ​មមីមមើ និង​ដឹង​ពី​ទង្វើ​ខុសឆ្គង​របស់ខ្លួន ៕ ចន្ទី (​ប្រភព​៖ coconuts)

spot_img
×