Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ធ្វើ​ជាខ​ល​ទូរស័ព្ទ តែ​ធាតុពិត​ធ្វើ​សកម្មភាព​ដ៏​ហួសចិត្ត ថត​តំបន់​សំខាន់​ស្ត្រី​ម្នាក់​ស្លៀកសំពត់​ខើច​ខ្លី​អង្គុយ​នៅ​ខាងលើ (​វីដេអូ​)

spot_img

​សព្វថ្ងៃនេះ យើង​សង្កេតឃើញថា ស្ត្រីៗ ជាពិសេស​អ្នក​ស្លៀក​ខ្លី ឬ បញ្ចេញ​ភាព​សិច​ស៊ី ពិតជា​មានការ​ពិបាក​ណាស់​ហើយ ក្នុងការ​គេចចេញ​ពី​ការរំលោភបំពាន យាយី ពី​សំណាក់​មនុស្ស​ខូចខិល​មួយចំនួន ។ ជាក់ស្តែង ដូចជា​នៅក្នុង​វីដេអូ​កំពុង​រីក​រាល​មួយ​នេះ​ជា​ភស្តុតាង ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Baby Elli បាន​ចែករំលែក​មួយ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ កាលពី​ថ្ងៃ​ច័ន្ទ បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​បាន​បញ្ចេញ​សកម្មភាព អង្គុយ​ធ្វើ​ជាខ​ល​ទូរស័ព្ទ ប៉ុន្តែ តាម​ការពិត បាន​កំពុង​ព្យាយាម​ថតរូប​ភាព​ផ្តោតទៅលើ​ស្ត្រី​ម្នាក់​ស្លៀកសំពត់ ដែល​អង្គុយ​នៅ​ផ្នែក​ខាងលើ​គាត់ ។​

Elli បាន​កំពុង​អង្គុយ​នៅលើ​ជណ្តើរ​នៃ​គ្រឹះស្ថាន​មួយ នៅពេលនោះ​នាង​បាន​ប្រទះឃើញ​បុរស​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​ប​ង្ក​ង់ បានដាក់​ទូរស័ព្ទ​នឹង​ត្រចៀក​របស់ ។ នៅក្នុង​វីដេអូ អ្នក​អាច​ឃើញ​ពី​វិធី​ដែល​បុរស​រូបនោះ កំពុង​សេ​រ៉េ​ទូរស័ព្ទ ដើម្បី​ព្យាយាម​ចាប់​ប្លង់​ល្អ​មួយ ។​

​នៅ​ចំណុច​មួយ​នៅក្នុង​វីដេអូ វា​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា កាមេរ៉ា​ទូរស័ព្ទ​របស់​បុរស​នោះ គឺ​ពិតជា​បាន​បើក ដើម្បី​ថត​ស្ត្រី​នោះ​ពិតប្រាកដ​មែន ។ ហើយ​បន្ទាប់ពី​ថត​រួច បុរស​នេះ​ក៏​ប្រញាប់​ក្រោក​ចេញពី​ទីនោះ​ភ្លាមៗ​ផងដែរ ៕ ចន្ទី (ph.news.yahoo.com)

spot_img
×