Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​លួច​លក់​ដី​របស់​អ្នកដទៃ ត្រូវបាន​អាវុធហត្ថ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

spot_img

​កំពង់ស្ពឺ ​៖ កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​អនុវត្តន៍​តាម​ដីកា ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​លក់​ដី​របស់​អ្នកដទៃ ហើយ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២១​ខែកញ្ញា​នេះ​។​

​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡុង រិត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ព្រៃ​ក្បុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ និង​រំលោភ​លើ​ទំនុកចិត្ត តាម​ដីកា​របស់​លោក ឆឹ​ម ឫទ្ធី ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×