Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​ប្រពន្ធ​១០​ថ្ងៃ ត្រូវ​ប្ដី​តាម​ទាន់ ឃើញ​ប្រពន្ធ​លួច​មាន​សហាយ ចាប់​ប្រគល់​អាជ្ញាធរ​ដោះស្រាយ​

spot_img

​​ភ្នំពេញ​ ៖ ប្រពន្ធ​លួច​មាន​សហាយ ត្រូវ​ប្ដី​តាម​ទាន់ ចាប់​មក​ឲ្យ​ចៅ​សង្កាត់​ពងទឹក ដោះស្រាយ ប៉ុន្តែ​បន្ទាប់​ពី​សម្របសម្រួល ខាង​ស្រី ត្រូវ​ចុះ​ចេញ​តាម​ប្រុស​ស្នេហ៍​។

​អាជ្ញាធរ​មូលដ្ឋាន បានឲ្យដឹងថា ប្ដី​ប្រពន្ធ​មួយគូរ បាន​រៀបការ​ត្រឹមត្រូវ តាម​ប្រពៃណី​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ថែ​ទាំង​មាន​កូនប្រុស​ស្រី​២​នាក់ ជា​ចំណងដៃ តែ​ស្រាប់តែ​ថ្មី​នេះ ប្រពន្ធ​ចុះចោល​ប្ដី រត់​ទៅ​តាម​ប្រុស​ថ្មី ចោល​ប្ដី និង​កូន ហើយ ប្ដី​តាមដាន​រហូត ឃើញ​កំពុង​ដឹក​គ្នា ជាមួយ​ប្រុស​ថ្មី នៅតាម​ផ្លូវ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី​រសៀល ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​បុរស​ជា​ប្ដី​សុំ​មិន​បញ្ចេញ​ឈ្មោះ ។ ចំណែក​ប្រពន្ធ​ឈ្មោះ នី ស៊ី​ណេត អាយុ​៣១ ឆ្នាំ មុខរបរ កម្មករ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ទួលស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ដោយ ឡែក​ប្រុស​សហាយ​ឈ្មោះ យឹម ចាន់​វណ្ណៈ អាយុ​៣២ ឆ្នាំ​ស្នាក់នៅ​បុរី​សន្ដិភាព​២ សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បុរស​ជា​ប្ដី បាន​និយាយ​រៀបរាប​ប្រាប់​ថា ប្រពន្ធ​របស់​គាត់ បាន​រៀបការ​ពេញ​ច្បាប់​ត្រឹមត្រូវ រយៈពេល​ជាង​១០ ឆ្នាំ​មកហើយ ដែល​បន្សល់​នូវ​កូនប្រុស​ស្រី​២​នាក់ តែ​កន្លងមក​ថ្មី​នេះ ប្រពន្ធ​របស់​គាត់ បាន​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ថ្មី (​សហាយ​) ឈាន​ដល់​ការ​ចុះចេញ​ពី​ផ្ទះ អស់​របស់​ពេល​១០​ថ្ងៃ ទើប​គាត់​(​ប្ដី​) និង​ឪពុកក្មេក ដើររក​រហូត​ឃើញ​ផ្ទាល់​នឹង​ភ្នែក កំពុង​ឌុប​គ្នា​តាម​ផ្លូវ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​នាំ​ទាំង​ប្រុស​ថ្មី និង ប្រពន្ធ​មក​កាន់​សាលា​សង្កាត់​ពងទឹក​តែម្ដង ។​

​ជា​ចុងក្រោយ ពេល​ដែល​ប្ដី​នាំ​មក​ដល់​សាលា​សង្កាត់​ពងទឹក ក៏​បាន​លែងលះគ្នា ដោយ​ភាគី​ខាង​ប្ដី បានទាមទា​សំណង​ចំនួន​៣​ពាន់​ដុល្លារ និង​យក​កូន​ទាំង​២​យក​ទៅ​ចិញ្ចឹម​។ ចំណែក​ខាង​ភាគី​ខាង​ប្រពន្ធ ឲ្យ​ចុះ​ចេញ​ទៅ​ដោយ​ខ្លួន​ទទេ ដើម្បី​ទៅ​រួមរស់​ជាមួយ​ប្រុស​ថ្មី ( សហាយ​) បន្ដទៀត ៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×