Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ឲ្យ​លោះ​ព្រលឹង​ម៉េច បើ​អង្គុយ​ក្បែរ​សាកសព ថែម​ទាំង​ប្រឹង​សន្ទនា​មួយ​សន្ទុះ​ទៀត​នោះ !

spot_img

ស្តាប់​មួយ​ភ្លែត​ស្មានតែ​រឿង​ប្រឌិត តែ​វា​ជា​ការពិត ខណៈ​បុរស​ម្នាក់​នៅ​ថ្ងៃ​បាន​ទៅ​អង្គុយ​រង់ចាំ​ឡានក្រុង​តាំងពី​មេឃ​នៅ​ងងឹត​នៅ​ស្ថានីយ៍​រង់ចាំ​មួយ​ជិត​ទីលាន​កប់ខ្មោច នា​ក្រុង​ឈៀង​ម៉ៃ កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ​កញ្ញា ម្សិលម៉ិញ​នេះ ។ គាត់​បាន​ក្រឡេក​ឃើញ​មនុស្ស​ម្នាក់​កំពុង​អង្គុយ​រង់ចាំ​នៅ​ទីនោះ​តាំងពី​មុន​ខ្លួន​មក​ដល់ ហើយ​ក៏​ចាប់ផ្តើម​សម្តែង​ការ​រាក់ទាក់​សន្ទនា​…​។ ប៉ុន្តែ​ពុំ​ឃើញ​មាន​សំឡេង​ឆ្លើយតប នឹកឃើញ​ថា​បុរស​នេះ​កំពុង​ដេក​… ។​

មិន​ឲ្យ​លោះ​ព្រលឹង​ម៉េច​កើត បើ​ប្រឹង​ជជែក និង​អង្គុយ​ក្បែរ​សព​នោះ ។​

​រហូតទល់​មេឃ​ភ្លឺ​ស្រឡះ គាត់​ងាក​មើល​ចំ​ទើប​ឃើញ​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​នៅ​រុំជា​ប់ក “​អ្នក​រង់ចាំ​ឡានក្រុង​” ម្នាក់​នោះ ។ គាត់​ពិតជា​លោះ​ព្រលឹង រត់​ទាំង​ស្លន់ស្លោរ​ទៅប្រាប់​ប៉ូលិស ហើយ​រក​អ្នក​មក​ជួយ ។​

​ប៉ូលិស​ក៏​មកដល់ ហើយ​ខ្សែ​នៅជាប់​ក​នឹង​ពុំ​ឃើញ​មាន​សភាព​ច្របូកច្របល់​អ្វី​នៅ​កន្លែងកើតហេតុ​ទេ ។ គេ​ក៏​បញ្ជូន​សាកសព​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​កោសល្យវិច័យ ។​

​ប៉ូលិស​ឲ្យដឹងថា ពុំ​ទាន់​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​ទេ គ្រាន់តែ​ដឹងថា គាត់​មាន​វ័យ​ចន្លោះ​ពី ៥៥-៦០​ឆ្នាំ ហើយ​ស្លាប់​មុន​នេះ​ប្រមាណ ១០​ម៉ោង ។​

​ចំណែក​បុរស​នោះ​វិញ ក៏​ពុំ​ទាន់​បាត់​ការ​ភ័យ​តក់ស្លុត​នៅឡើយ ព្រោះ​តែ​បាន​នៅក្បែរ ហើយ “​ជជែក​” នឹង​សាកសព​ទៀត​នោះ ៕ លី​សា​

 

spot_img
×