Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណី​អាហារ​ដែល​ខូចគុណភាព ប្រភេទ​សាច់មាន់ និង​នំ ជាង​១​តោន ត្រូវ​ដុត​កម្ទេច​ចោល​

spot_img

​ខេត្ត​បាត់ដំបង​ ៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ បានឲ្យដឹងថា ចំណី​អាហារ​ដែល​ខូចគុណភាព មានដូចជា សាច់មាន់ ស្លាបមាន់ ជើង​មាន់ ឆ្អឹង​មាន់ សរុប ទម្ងន់ ១.០៥៥ គីឡូក្រាម និង នំ ចម្រុះ ខូច​គុណភាព ៥០ គីឡូក្រាម ត្រូវបាន កំលាំង​ជំនាញ​របស់​សាខា​កាំកុងត្រូល នៅ​ព្រឹក​ថ្ងៃទី ២០ ខែ ឆ្នាំ បានធ្វើការ​ដុត​កម្ទេច​ចោល នៅ​នឹង​ព្រំដែន​មាត់ច្រក​ប៉ុស្តិ​អូរ​រំដួល​នោះ​តែម្តង ដោយមាន ការចូលរួម​ពី លោក អភិបាលរង​ស្រុក ភ្នំព្រឹក និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា កំលាំង​គយ និង​ប៉ូលិស ស្នាក់ការ ។​

​សូមបញ្ជាក់​ថា សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង ប៉ុស្ដិ អូរ​រំដួល នៅ ថ្ងៃទី ១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ នាំចូល ពី​ប្រទេស​ថៃ នៅ​មាត់​ច្រក​ប៉ុស្តិ​អូរ​រំដួល​ដេ​ា​យ​ស្ទាក់ ចាប់បាន នូវ សាច់មាន់ ស្លាបមាន់ ជើង​មាន់ ឆ្អឹង​មាន់ ខូច​គុណភាព​ទម្ងន់​១.០៥៥ គីឡូក្រាម នំ​ខូចគុណភាព​ចំរុះ ៥០ គីឡូក្រាម ដែល​បង្កប់ ក្នុង​រទេះដឹក​បន្លែ​ផ្លែឈើ ដោយ​បាន​យក​ទៅ​ដុត​កំទេច​ចេាល នៅ ថ្ងៃទី ២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដេ​ា​យមាន ការចូលរួម​ពី លោក​អភិបាលរង​ស្រុក ភ្នំព្រឹក និង​គ្រប់​ស្ថាបន័រួម​មាន គយ ប៉ូលិស និង​ស្នាក់ការ ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហាក់ សុខ​រិន ប្រធាន​សាខា កាំកុងត្រូល​ប្រចាំ​ខេត្ត​បាត់ដំបង បាន​ប្រាប់​ឱ្យដឹងថា មួយ​រយៈ​នេះ កម្លាំង​របស់លោក បានធ្វើការ​រឹតបន្តឹង​នូវ​ទំនិញ​នានា​ដែល​នាំចូល​មកពី​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ទៅលើ​គុណភាព និង​ទប់ស្កាត់​អោយបាន​នូវ​របស់​ដែល​ខូចគុណភាព ព្រោះ​វា​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ពិសា​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×