Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ម៉ិចស៊ីកូ លក់​យន្តហោះ​ពិសេស សុខចិត្ត​ជិះ​យន្តហោះ​ធម្មតា ព្រោះតែ​… ប្រទេសជាតិ​ក្រីក្រ​ពេក​!

spot_img

​លោក Andres Manuel Lopez Obrador ដាច់ខាត​លក់​យន្តហោះ​ពិសេស​សម្រាប់​ប្រធានាធិបតី ហើយ​ប្រើប្រាស់​យន្តហោះ​ធម្មតា ដូចជា​ពលរដ្ឋ​សាមញ្ញ ទោះបី​វា​រង​ការ​ពន្យា​ពេល​ម្តងៗ​ក្តី​។​

ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ម៉ិចស៊ីកូ Andrés Manuel López Obrador លើ​យន្តហោះ​ពាណិជ្ជកម្ម​ធម្មតា​ត្រូវ​ពន្យារ​ពេល​អស់​៤​ម៉ោង ដោយ​អាកាសធាតុ​អាក្រក់ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​ឲ្យដឹងថា ជើងហោះហើរ​ពី​រដ្ឋ Oaxaca ទៅកាន់​រដ្ឋធានី Mexico city ដែល​លោក Obrador ជិះ​កាលពី​ថ្ងៃ​ទី ១៩ ខែ​កញ្ញា បាន​ត្រូវ​ផ្អាក​ការហោះហើរ ដល់​ទៅ ៤​ម៉ោង ក្នុងនោះ​ត្រូវ​អង្គុយ​រង់ចាំ​លើ​យន្តហោះ​អស់ ៣​ម៉ោង ព្រោះ​ភ្លៀង​ធំ​ពេក​បង្ខំចិត្ត​ត្រូវ​បិទទ្វារ ។​

​ប៉ុន្តែ​ទោះ​យ៉ាងនេះក្តី លោក Obrador បាន​ឆ្លើយ​ដាច់​ណាត់​ទៅកាន់​អ្នកកាសែត​ថា ៖ “​រឿង​ដូច្នេះ​ពុំ​បាន​ធ្វើឲ្យ​ខ្ញុំ​ប្តូរ​បំណង​ឡើយ ។ ខ្ញុំ​នឹង​មិន​ឡើង​ជិះ​យន្តហោះ​ប្រធានាធិបតី​ទេ​” ។ លោក​បន្តថា ៖ “​ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន ពេល​ឡើង​យន្តហោះ​ប្រណីត នៅ​ទឹកដី​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ក្រខ្សត់​គ្រប់កន្លែង​ដូច្នេះ​” ។​

​យន្តហោះ​ពិសេស​របស់​ប្រធានាធិបតីម៉ិក​ស៊ី​កូ គឺ​ប្រភេទ Boeing 787 Dreamliner មានតម្លៃ ២១៨,៧ លាន​ដុល្លារ ហើយ​ទើប​ប្រើប្រាស់​បាន ២​ឆ្នាំមុន ដែល​អតីត​ប្រធានាធិបតី Felipe Calderon បាន​បញ្ជា​ឲ្យ​ទិញ ។​

​លោក Obrador នៅ​បាន​សន្យា​នឹង​ប្រែក្លាយ​វិមាន​ប្រធានាធិបតី​ឲ្យទៅ​ជា​មជ្ឈមណ្ឌលវ​ប្ប​ធម៌ ហើយ​ប្តូរ​ទៅ​ធ្វើការ​ក្នុង​អគារ​សាមញ្ញ​មួយ​ដោយ​មិន​ទទួល​ប្រាក់ខែ ហើយ​ប្តេជ្ញា​ដោះស្រាយ​អំពើពុករលួយ​ដែល​កំពុង​ញាំញី​ប្រទេស​មួយ​នេះ ។​

​ម៉ិចស៊ីកូ​ក៏​កំពុងមាន​ផែនការ​កសាង​ព្រលាន​យន្តហោះ​ថ្មី​តម្លៃ ១៣​ពាន់​លាន​ដុល្លារ នៅ​រដ្ឋធានី ជំនួស​ឲ្យ​ព្រលាន​យន្តហោះ​បច្ចុប្បន្ន​ដែល​តូចចង្អៀត ប៉ុន្តែ​លោក Obrador មិន​យល់ព្រម ដោយ​ឲ្យ​កសាង​ផ្លូវ​ហោះហើរ ២ នៅ​មូលដ្ឋាន​ទ័ពអាកាស​វិញ ។​

​ខែ​តុលា​ខាង​មុខ​គេ​នឹង​ធ្វើ​ប្រជាមតិ​រឿងនេះ ៕ ចន្ទ្រា​

spot_img
×