Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រុក​រក “​កំណប់​ទ្រព្យ​” ក្រោយ​ព្យុះ Mangkhut (វីដេអូ)

spot_img

Clip មួយ​ត្រូវបាន Berjing Youth Daily បង្ហោះ​ផ្សាយ​ឲ្យឃើញ​ក្រុម​មនុស្ស​មាន​គ្នា​យ៉ាងច្រើន នៅ​ខេត្ត​ក្វាង​ដុង បាននាំគ្នា​រើកកាយ​ក្រោម​ថ្ម ដី​ល្បាប់ ព្រោះ​សង្ឃឹម​ថា​នឹង​ប្រទះ​ឃើញ​អ្វី​មួយ​អាចឲ្យ​គេ​ក្លាយជា​អ្នក​មាន​ភ្លាមៗ ។​

​តាម​ម្ចាស់ Clip ខាងលើ​ឲ្យដឹងថា គេ​ថត​បាន​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ព្យុះ Mangkhut រំលង​ផុត ។​

​ពួកគេ​បាន​នាំគ្នា​សម្រុក​ធ្វើ​បែប​នេះ ដោយហេតុ​ថា មាន​មនុស្ស​ម្នាក់​និយាយថា គេ​បាន​សំឡឹង​ឃើញ​នៅ​ក្រោម​ផ្ទះ​មួយ​ត្រូវ​ព្យុះ​វាយ​រលំ​មាន​កាក់​ប្រាក់​មួយ​ចំនួន ដែល​ត្រូវបាន “​បោះពុម្ព​” កាលពី​ប្រមាណ ១០០​ឆ្នាំមុន ។​

​អ្នកខ្លះ​មិន​ត្រឹមតែ​កកាយ​ជីក​រុករក​ទេ ថែមទាំង​បាន​យក​ឧបករណ៍​រាវរក​លោហៈ​មក​ជាមួយ​ផង ។​

​តាម​អ្នក​ជំនាញការ​របស់​ការិយាល័យ​វប្បធម៌​វិទ្យុ និង​បោះពុម្ពផ្សាយ Haifeng នោះ​គឺ​ពួកគេ​បាន​រកឃើញ​កាក់​ប្រាក់​ប្រមាណ​១០ តែ​បាន​ប្រគល់​សង​ឲ្យ​ម្ចាស់​របស់​វា​វិញ ៕ ចន្ទ្រា

spot_img
×