Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មានរឿង​ប្រទាញប្រទង់​គ្នា​អំពី​លុយកាក់ ។ មនោសញ្ចេតនា ធ្លាក់ចុះ សោះកក្រោះ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ដំណើរ​ដោយ​រលូន ។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ក្នុង​រឿង​អ្នក​ដទៃ កុំ​ឲ្យ​ថ្នាក់​លើ​សំឡឹង​មើល​អ្នក​ក្នុង​ក្រសែភ្នែក​មិនល្អ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​បង្ក​បរិយាកាស​ល្អ​ជាមួយ​អ្នក​រួម​ការងារ ទោះ​មាន​រឿង​មិន​ពេញចិត្ត​ក៏​ត្រូវ​អត់ធ្មត់ ។ លុយកាក់ ប្រយ័ត្ន​ត្រូវគេ​បោកប្រាស់​លុយកាក់ ។ មនោសញ្ចេតនា​គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​គូស្នេហ៍ កុំឲ្យ​រឿង​មនោសញ្ចេតនា​ប្រែជា​អាក្រ​ក់ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​សម្រេច​កិច្ចការ​ដោយ​ខ្លួនឯង មិន​ត្រូវ​ពឹងផ្អែក​ជ្រុល​លើ​អ្នកដទៃ ។ លុយកាក់ បណ្តា​ខ្ទង់ចំណាយ​ច្រើន​ហួស​គម្រោង ។ មនោសញ្ចេតនា គួរ​រក​ពេលវេលា​កម្តៅ​មនោសញ្ចេតនា​ឡើងវិញ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ស្ថិរភាព​តែ​ក៏​ត្រូវ​ប្រយ័ត្ន​មាន​គូប្រជែង​ថ្មី ។ លុយកាក់ ល្អប្រសើរ គួរ​ចេះ​ឆក់​ឱកាស​រក​ប្រាក់​បន្ថែម ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​មមី ៖ ការងារ ងាយស្រួល ពុំ​មាន​ឧបសគ្គ​អ្វី​មក​រារាំង ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការប្រាស្រ័យ​ទាក់ទង ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន រាល់​ការលំបាក​សុទ្ធ​តែ​អាច​ជំនះបាន ។ លុយកាក់ ប្រយ័ត្ន​ក្នុង​រឿង​ខ្ចីបុល​ប្រាក់កាស​អ្នកដទៃ​។ មនោសញ្ចេតនា មាន​ឱកាស​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​វក ៖ ការងារ អ្វីៗ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​តាម​ផែនការ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ខកចិត្ត ។ លុយកាក់ គួរ​មាន​វិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ត្រឹមត្រូវ ។ មនោសញ្ចេតនា ងាយ​កើតរឿង​ខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ មាន​អារម្មណ៍​ទាល់ច្រក​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ​ឲ្យបាន​ច្រើន​ជាង​មុន ។ លុយកាក់ ប្រយ័ត្ន​មាន​ជន​ចង់​បោកប្រាស់​លុយកាក់​អ្នក ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ជ្រុល​ដល់​ថ្នាក់​ភ្លេច​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ។ រលូន​ល្អ រាល់​ការលំបាក សុទ្ធ​តែ​អាច​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

spot_img
×