Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ នៃ​មន្ទីរ​រៀបចំ​ដែនដី បន្ទាប់ពី​មាន​ការ​រិះ​គន់​និង​ផ្ទុះ​រឿងអាស្រូវ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត ចុះហត្ថលេខា និង​បោះត្រា​ដោយ លោក យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ បាន​សម្រេច​តែងតាំង និង​ផ្លាស់ប្តូរ​ភារកិច្ច ប្រធាន – អនុប្រធាន​ការិយាល័យ​ក្រោម​ឱវាទ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី ខេត្ត​ព្រះសីហនុ​ជាច្រើនរូប​។​

មន្ត្រី​រដ្ឋបាល​ខេត្ត​ឲ្យដឹងថា ពិធី​ប្រកាស​តែងតាំង និង​ផ្លាស់ប្តូរ​ភារកិច្ច ប្រធាន – អនុប្រធាន​ការិយាល័យ​ក្រោម​ឱវាទ​មន្ទីរ​នេះ ក្រោម​វត្តមាន លោក ផៃ ប៊ុន​វណ្ណៈ​អភិបាលរង​ខេត្ត​ព្រះសីហនុ ក្នុងនាម​ជា​តំណាង លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​យោង​តាម​ដិការ សម្រេច​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ថា ពិធី​ខាងលើនេះ គឺ​មាន​មន្ត្រី​ជាច្រើនរូប ដែល​បាន​ទទួល​ការ​តែង​តាំង និង​ផ្លាស់ប្តូរ​ភារកិច្ច​។ ក្នុងនោះ ក៏​មាន​ការផ្លាស់ប្តូរ​តំណែង​មន្ត្រី​ចេញ​ពី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត ឲ្យទៅ​ទទួល​ការងារ ក្នុង​ជួរ​ថ្នាក់ដឹកនាំ តាម​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់ និង​ភូមិបាល ស្រុក​- ក្រុង ហើយ​មន្ត្រី​ថ្នាក់ដឹកនាំ​តាម​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់ និង​ភូមិបាល​ស្រុក​- ក្រុង មួយចំនួន​ក៏​ត្រូវបាន​ផ្ទេរ​ភារកិច្ច​មក​ជា​មន្ត្រី​ទទួលខុសត្រូវ នៅ​ថ្នាក់​ការិយាល័យ​ជំនាញ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ជំនួស​វិញ​ដែរ​។​

​ចំពោះ​ការផ្លាស់ប្តូរ​នេះ​ទាំង លោក ចេង ស្រ៊ុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ និង លោក ផៃ ប៊ុន​វណ្ណៈ​អភិបាលរង​ខេត្ត បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ការផ្លាស់ប្តូរ​ភារកិច្ច​ខាងលើនេះ គឺជា​ការងារ​ធម្មតា របស់​ស្ថាប័នរដ្ឋ ហើយ​មិន​ពាក់ព័ន្ធ ការដាក់ពិន័យ​ទៅលើ​មន្ត្រី​រូប​ណាមួយ​នោះ​ទេ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×