Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការ​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ប្រើ​ហិង្សា​

spot_img

ខេត្ត​ព្រះសីហនុ ​៖ លោក​វរសេនីយ៍​ភុល ភ​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ ឲ្យដឹងថា កាលពី​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ហាង​ខារ៉ាអូខេ ខាងក្រោយ​ពេទ្យ​ចំការចេក សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​ជម្លោះ​ហិង្សា​មួយ​បានកើតឡើង​។​

​សមត្ថកិច្ច​ឲ្យដឹងថា អំពើហិង្សា​ខាង​លើ​នេះ បង្ក​ដោយ​ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព​វ៉ៃ​ដំ​ជនរងគ្រោះ រួច​រត់គេចខ្លួន​បាត់​។​

​លោក​អធិការ​បន្ត​ថា ក្រោយ​បង្កហេតុ ភ្លាមៗ កម្លាំង​ជំនាញ នៃ​អធិការនគរបាល​ក្រុង បាន​ចុះ​អន្តរាគមន៍ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​ចំនួន​៣​នាក់​។​

​ចំណែក​ជនដៃដល់ លោក ភុល ភ​ស្តា បញ្ជាក់ថា បាន​រត់គេចខ្លួន​បាត់ ហើយ​ពេលនេះ កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​។​

​សមត្ថកិច្ច​ឲ្យដឹងថា ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ លាយ ប្រុស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្រុម ទី​២៨ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ឈ្មោះ ផុន ស៊ីថា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​រុឺម៉ក​ម៉ូតូ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្រុមទី​៤៦ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ឈ្មោះ អាង ម៉េង​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ របរ​រត់​រុឺម៉ក​ម៉ូតូ​បច្ចុប្បន្ន​ស្នាក់នៅប​ន្ទ​ប់ជួល​ក្រុមទី​៤៦ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ គឿង គុយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រត់​រុឺម៉ក​ម៉ូតូ បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​៨ ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រងរបួស​បែកក្បាល បច្ចុប្បន្ន​កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​(​ពេទ្យ​ដើម​ស្វាយ​)​។​

​សមត្ថកិច្ច​ឲ្យដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕ ដោយ​៖ ដែន សីមា​

spot_img
×