Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ទប់ស្កាត់​រថយន្ត​ធុន​ធំ មិន​ឲ្យ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧត្តមសេនីយ៍ត្រី អុ​ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កម្លាំងចម្រុះ របស់​រដ្ឋបាល​ខេត្ត​បាន ចុះ​ទប់ស្កាត់​រថយន្ត​ធុន​ធំ និង​ធុន​ធ្ងន់ មិនឲ្យ​ចូល​ក្រុងព្រះសីហនុ ខុស​ពេលវេលា ដែល​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​​បាន​កំណត់​ទៀត​ទេ​។​

​សកម្មភាព​នេះ បាន​ធ្វើឡើង​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​កម្លាំង​នគរបាល កម្លាំង​កងរាជ​អាវុធ​ហត្ថ និង​មន្ត្រី​ក្រុមការងារ​ថ្នាក់​ខេត្ត ព្រះសីហនុ បាន​ចុះ​ហាមឃាត់​រថយន្ត​ធុន​ធំ និង​ធុន​ធ្ងន់ ចូល​ក្នុង​ក្រុង​ព្រះសីហនុ​ពេល​ថ្ងៃ ឬ​ចូល​ក្រុង​ខុស​ពេលវេលា ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​កំណត់​។​

សកម្មភាព​នេះ ក្រុមការងារ បាន​ចុះ​អនុវត្ត​នៅ​ត្រង់​ចំណុច កែង​រ៉ា ស្ថិតនៅក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា

 

spot_img
×