Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ស្រស់ស្អាត​ម្នាក់ មិនដឹង​មាន​មូលហេតុ​អ្វី ជិះ​រថយន្ត​មក​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន សង្សារ​និង​គ្រួសារ​យំសោក​ស្តាយ​គ្រប់គ្នា

spot_img

​នារី​ស្រស់ស្អាត​ម្នាក់ អាយុ ២២ ឆ្នាំ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន មានការ​សោកស្តាយ​ជាខ្លាំង បន្ទាប់ពី​ព័ត៌មាន​បញ្ចេញ​ឲ្យ​ដឹងថា នាង​បាន​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន Penang ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​

China Press បាន​រាយការណ៍​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៧ និង ៣០ នាទី​យប់ ស្ថិតនៅ​ចំណុច KM2.8 នៃ​ស្ពាន Penang ។ នារី​រូបនោះ​ដែលមាន​ឈ្មោះ Xu Jiaying មកពី Bukit Mertajam ត្រូវបាន​សន្ម​ត់​ថា បាន​កំពុងធ្វើដំណើរ​ទៅកាន់​ផ្ទះ​របស់​នាង ពី​កន្លែងធ្វើការ​ងារ​នៅ​ហាង​កាហ្វេ Penang ។​

​សាក្សី​ជាច្រើន​និយាយថា នាង​បាន​បើករថយន្ត​ទៅកាន់​តំបន់​ពិសេស​មួយ​នៅលើ​ស្ពាន​នោះ និង​បាន​ឈប់​រថយន្ត​មួយសន្ទុះ មុនពេល​បើក​ទៅកាន់​កន្លែង​នាង​ធ្វើអត្តឃាត ។ នាង​បាន​ដើរទៅ​កាន់​យ៉​ស្ពាន និង​អង្គុយ​នៅ​ទីនោះ មុនពេល​និយាយ​ទូរស័ព្ទ ។ បន្ទាប់​និយាយ​ទូរស័ព្ទ នាង​ត្រូវ​បានដឹងថា បានដាក់​ទូរស័ព្ទ​នៅលើ​ផ្នែក​ម្ខាង​នៃ​ស្ពាន​នោះ រួច​ឡើង​លោត​ចុះ​ទឹកតែ​ម្តង ។​

​ប្រភពព័ត៌មាន​ជាច្រើន​និយាយថា នាង​បានខ​ល​ទូរស័ព្ទ​ចុងក្រោយ ទៅកាន់​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Wang Lihong អាយុ ២៧ ឆ្នាំ ហើយ​ពួកគេ​ត្រូវបាន​គេ​ចោទថា បានកើត​ជម្លោះ​នឹង​គ្នា មុនពេល​និយាយ​ទូរស័ព្ទ ។ រឿងនេះ​ត្រូវបាន​គេ​ជឿថា នាង​បាន​ប្រាប់​បុរស​នោះ​ថា នាង​ចង់ទៅ​ផឹក​ជាមួយ​មិត្តៗ​ភក្តិ​របស់​នាង ប៉ុន្តែ បុរស​នោះ​ពុំ​អនុញ្ញាត​ឲ្យ​នាង​ទៅធ្វើ​រឿងនេះ​ទេ ហើយ​បាន​គំរាម​ប្រាប់​ម្តាយ​របស់​នាង​ទៀតផង ។​

​បុរស​ម្នាក់​ដែល​បានឃើញ​នាង​និយាយថា នាង​កំពុង​យំ ខណៈ​នាង​កំពុង​ដើរ​នៅលើ​ស្ពាន និង​បាន​សួរ​នាង​ថា​តើ​នាង​ពិតជា​ចង់​ធ្វើអត្តឃាត​មែន ។ ទោះយ៉ាងណា នាង​មិន​ឆ្លើយតប​គាត់​ទេ និង​បន្ត​គិតតែ​យំ ដោយ​និយាយថា នាង​លែងមាន​មិត្តភក្តិ​ទៀតហើយ ។ ប៉ូលីស និង​សេវា​សង្គ្រោះបន្ទាន់ ត្រូវបាន​ជូនដំណឹង ខណៈ​ម្តាយ និង​មិត្ត​ប្រុស​របស់​នាង បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែងកើតហេតុ ព្រោះ​ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​នាង​យ៉ាងខ្លាំង ។​

​កាលពី​យប់នោះ ប៉ូលីស​ពុំ​អាច​ស្វែងរក​ព័ត៌មាន​ណាមួយ​អំពី Xu នោះទេ ដោយ​ពុំ​ដឹងថា​នាង​ស្លាប់ ឬ ក៏​នៅមាន​ជីវិត​នោះទេ ហើយ​គ្រូ​សារ​របស់​នាង​នៅតែ​រង់ចាំ​យ៉ាង​អន្ទះសារ ខណៈ​បន់ស្រន់​ថា នាង​នឹង​សុវត្ថិភាព ។ ទោះយ៉ាងណា នៅពេល​ព្រឹក​ថ្ងៃទី​២០ កញ្ញា វេលា​ម៉ោង ១០ Kwongwah បាន​រាយការណ៍​ថា អ្នកនេសាទ​មួយចំនួន​បាន​រកឃើញ​សាកសព​របស់ Xu ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​ព​ណ៌​ខ្មៅ និង​ខោ​ខៀវ ។​

​យោងតាម Kwongwah គាត់​និយាយថា ពួកគេ​មាន​គំរោង​ធ្វើដំណើរ​ទៅលេង​ទីក្រុង​បាងកក នៅក្នុង​តុលា ខាងមុខនេះ ។ គាត់​និយាយថា គាត់​ពិតជា​បានទទួល​ទូរស័ព្ទ​ពី Xu នៅវេលា​ម៉ោង ៧ និង​៣០ នាទី​យប់ មុននេះ​១​ថ្ងៃ ប៉ុន្តែ នៅពេល​សេវា​ទូរស័ព្ទ​មិនល្អ គាត់​ពុំ​អាច​លឺ​អ្វី​នោះទេ ។​

​ទោះយ៉ាងណា ចំពោះ​មូលហេតុ​នៃ​ការធ្វើអត្តឃាត​របស់​នា​ង នៅតែ​ពុំទាន់​ដឹង​ច្បាស់​នោះទេ​រហូតមកទល់​ពេលនេះ ៕ ឧ​ត្ត​ម (worldofbuzz)​

  

spot_img
×