Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​៖ អស់ពី​ស្ត្រ​ប៊េ​រី​ដល់​វេន​ផ្លែស្វាយ​មាន​បង្កប់​ម្ជុលដេរ​ម្តង​

spot_img

តាម​CNN​ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ប៉ូលិស​រដ្ឋ New South Wales ឱ្យដឹងថា អតិថិជន​ម្នាក់​បាន​ប្រទះឃើញ​ម្ជុលដេរ​យ៉ាង​ស្រួច​នៅក្នុង​ផ្លែស្វាយ​ដែល​លោក​បាន​ទិញ​នៅ​ជាយក្រុង​Gosford ខាងលិច​។​គេ​គ្រាន់តែ​បង្ហើប​ប្រាប់ថា​នោះ គឺជា​បុរស​ម្នាក់ ហើយ​គាត់​បាន​រកឃើញ​ម្ជុលដេរ​នៅពេល​ចិត​ផ្លែស្វាយ​នេះ​។ ប៉ូលិស​ក៏បាន​រក្សាទុក​ម្ជុលដេរ​នេះ​ដើម្បី​ត្រួតពិនិត្យ​។​ក្នុងករណី​ខាងលើ​ពុំមាន​អ្នករងរបួស​ទេ​។​

ប៉ូលិស​អូស្ត្រាលី​កំពុង​ស៊ើប​អង្ក​ត​ករណី​ម្ជុលដេរ​បង្កប់​ម្ជុលដេរ​ក្នុង​ស្ត្រ​ប៊េ​រី ផ្លែ​ប៉ោម ចេក ហើយ​ថ្មី​បំផុត​គឺ​ស្វាយ​

​ព័ត៌មាន​ខាងលើ​ត្រូវ​បានប្រកាស​ក្នុង​ថ្ងៃ​តែមួយ គ្រា​ដែល​បណ្ដាញ​ផ្សារ​ទំនើប​Woolworths បានប្រកាស​លក់​ម្ជុលដេរ​ក្នុង ប្រព័ន្ធ​របស់ខ្លួន​។​ក្នុងពេល​នោះដែរ​ប៉ូលិស​អូស្ត្រាលី​ទទួលបាន​របាយការណ៍​ពី​រឿង​ផ្លែឈើ​មាន​បង្កប់​ម្ជុលដេរ​យ៉ាងតិច​១០០​ករណី​។​

​​របាយការណ៍​ករណី​ខាងលើ​កើតមាន​ដំបូង​នៅ​រដ្ឋ​Queensland កាលពី​សប្តាហ៍​មុន​។​ចាប់តាំងពី​ពេលនោះ​មក រដ្ឋ​ទាំង​៦​របស់​អូស្ត្រាលី​សុទ្ធសឹង​ទទួលបាន​របាយការណ៍​ស្រដៀង​គ្នា​នេះ​ទាក់ទង​ដល់​យីហោ​ស្ត្រ​ប៊េ​រី​ចំនួន​៦​។ ចំណែក​ករណី​កើតឡើង​ចំពោះ​ចេក​និង​ផ្លែ​ប៉ោម​មាន​តិចតួច​ទេ​។​

​អូស្ត្រាលី​នាំចេញ​ស្ត្រ​ប៊េ​រី​ទៅកាន់​ប្រទេស​មួយចំនួន​៖ ម៉ាឡេស៊ី សិង្ហ​បុរី ថៃ UAE​។​ល​។ ហេតុនេះ​ព្រឹត្តិការណ៍​ខាងលើ​បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​៕
​សូ​យ​ន​

spot_img
×