Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ទទួលស្គាល់ថា​សេដ្ឋកិច្ច​របស់​ខ្លូន​កំពុងមាន​ការលំបាក ហើយ​ស្នើ​សុំឱ្យ​កូរ៉េខាងត្បូង​ជួយ​

spot_img

តាម​Yonhap កាលពី​ថ្ងៃទី​២១ ខែកញ្ញា​នេះ លោក​Kim Hyun-chul ទីប្រឹក្សា​សេដ្ឋកិច្ច​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី​កូរ៉េខាងជើង Ri Ryong-nam បាន​សារភាពថា ខឿនសេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ជួបប្រទះ​ការលំបាក ហើយ​ស្នើសុំ​ដល់​កូរ៉េខាងត្បូង​ជួយ​។​

ពលរដ្ឋ​កូរ៉េខាងជើង​រាំរែក​សប្បាយ​ក្នុង​ពិធីបុណ្យ​មួយ​នៅ​ព្យុងយ៉ាង​

​សម្តី​បែបនេះ​របស់​កូរ៉េខាងជើង​ពិតជា​កម្រ​មាន​ណាស់ ។​ការលើកឡើង​នោះ​គឺ​នៅ​ក្នុងឱកាស​ជួប​ជាមួយ​បណ្ដា​ក្រុម ហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង​ដែល​អមដំណើរ​ប្រធានាធិបតី​Moon Jae-in ទៅ​ទស្សនកិច្ច​និង​រួម​ប្រជុំ​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣​។ ប្រភព​ដដែល​ឱ្យដឹងថា កូរ៉េខាងជើង​មានបំណង​ចង់​ទាក់ទាញ​វិនិយោគ​និង​បច្ចេកវិជ្ជា​ពី​កូរ៉េខាងត្បូង បំណង​កែសម្រួល​ខឿនសេដ្ឋកិច្ច​ប្រទេស​ខ្លួន​៕
​លី​សា​

spot_img
×