Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​គ្នា​ តាម​ផ្លូវជាតិ​លេខ​៤ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើង រវាង​រថយន្ត​កុងតឺន័រ បុក​ជាមួយ​រថយន្ត​ដឹក​អេតចាយ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ហួស​ស្ពាន​ទឹកសាប ក្នុង​ភូមិសាស្ត្រ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ កាលពី​វេលា​ម៉ោង ៤​កន្លះ​ល្ងាច​ថ្ងៃទី​២១​កញ្ញា​២០១៨​នេះ បណ្តាលអោយ​ភាគី​ខាង​រថយន្ត​ដឹក​អេតចាយ​រងរបួស​មនុស្ស​ចំនួន​៣​នាក់​។​

​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​កំពុង​អន្តរាគមន៍ និង​បន្ត​ដោះស្រាយ​តាម​នីតិវិធី​។ យ៉ាងនេះ​ក្តី​ភ្លាមៗ មិនទាន់មាន​សេចក្តីរាយការណ៍​អំពី​ឈ្មោះ របស់​ជនរងគ្រោះ និង​ភាគី​ពាក់ព័ន្ធ​ឲ្យបាន​ច្បាស់​នៅ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​ឲ្យដឹងថា គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​ពេល​រថយន្ត​ទាំង​២​គ្រឿង បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា ដោយ​រថយន្ត​កុងតឺន័រ​មាន​ទិសដៅ​ចេញពី​ក្រុង​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×