Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលចុះ​! កូនស្រី «​ដ៏​ល្អ​» ប្រើ​ម្តាយ​ជូត​សម្អាត​ស្បែកជើង​ប្រឡាក់​នៅលើ​ដងផ្លូវ និង​ស្តី​ឲ្យ​ប្រៀប​ដូច​កញ្ជះ​ដាច់​ថ្លៃ (​វីដេអូ​)

spot_img

​​វីដេអូ​មួយ​ដែល​បង្ហាញ​នារី​ម្នាក់ បង្គាប់​ម្តាយបង្កើត​របស់​នាង អង្គុយ​ជូត​សម្អាត​ស្បែកជើង​របស់​នាង​នៅលើ​ដងផ្លូវ ក្រោម​តំណក់ទឹកភ្លៀង បាន​កំពុង​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។ ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​បានកើត​ឡើង​នៅក្បែរ​បរិវេណ​មួយ នៃ​ផ្លូវ Pu’an ទីក្រុង​សៀង​ហៃ​, នេះ​បើ​យោងតាម Kanka News ។​

​តាមរយៈ​វីដេអូ នារី​ស្ថិតក្នុង​សម្លៀកបំពាក់​ទាន់សម័យ បាន​ឲ្យ​ម្តាយ​របស់​នាង​អង្គុយ​ចុះ ដើម្បី​ជូត​សម្អាត​ស្បែកជើង​របស់​នាង ដែល​ត្រូវបាន​ប្រឡាក់​ដី​ដោយសារ​ភ្លៀង ។​

​នារី​ដែល​ត្រូវបាន​ជឿថា​មាន​អាយុ​ប្រហែល ២០ ឆ្នាំ បន្ទាប់មក ត្រូវបាន​លឺ​ស្រែកថា​៖ «​ពួកវា​ពុំទាន់​ស្អាត​ល្អ​ទេ​!» ។​

​បន្ទាប់ «​ជូត​សម្អាត​ដោយ​ក្តី​ស្រលាញ់​» នារី​នោះបាន​ស្តីបន្ទោស​ឲ្យ​ម្តាយ​ថា បានធ្វើ​ឲ្យ​នាង​ឈឺ​ជើង ជាមួយ​ក្រចករ​បស់ដៃ​គាត់ ។​

«​ម៉ែ​ឯង​បង្កបញ្ហា​ហ្មង ម៉ែ​ឯង​ធ្វើ​ឲ្យ​ឈឺ​!»

​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន បាន​ចូល​ខ​មិន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ថា​៖

  • «​នេះ​ជា​ម្ចាស់​ក្ស​ត្រី​នៅលើ​ដងផ្លូវ​»
  • «​កង្វះខាត​នៃ​ផ្អែក​អប់រំ​រៀនសូត្រ ជាក​ត្ត​នាំ​ឲ្យ​កើតមាន​រឿង​ដ៏​ពុំ​នឹកស្មាន​នេះ​»
  • «​ម្តាយ​ម្នាក់​ធ្វើ​ខុស​ហើយ ព្រោះតែ​នាង​ស្រលាញ់​កូនស្រី​ខ្លាំងពេក ហើយ​កូនស្រី​របស់គាត់​នេះ​ក៏​ខុស​ធ្ងន់ ព្រោះ​នាង​ជា​មនុស្ស​ភ្លើ​»

ចុះ​ប្រិ​យ​មិ​ត CEN វិញ យល់ឃើញ​យ៉ាងណាដែរ ?

ចន្ទី (​ប្រភព​៖ nextshark)

spot_img
×