Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ឃាត់​រថយន្ត​ដឹក​ដី​ចូល​ក្រុង​ពេល​ថ្ងៃ ៦​គ្រឿង​ពិន័យ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ល្បាត​ចុះ​ចាប់​រថយន្ត​ធុន​ធំ ឬ​ធុន​ធ្ងន់ និង​រថយន្ត​ដឹក​ដី ចូល​ក្នុង​ក្រុង​ព្រះសីហនុ​ពេល​ថ្ងៃ ឬ​ចូល​ក្រុង ខុស​ពេលវេលា ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​កំណត់​បាន​ចំនួន​៦​គ្រឿង ដើម្បី​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ព្រមាន​។​

​មន្ត្រី​នគរបាល​ដដែល​ឲ្យដឹងទៀតថា សកម្មភាព​ទី​១ គឺ​បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ដី ចំនួន​៣​គ្រឿង នៅត្រង់ចំណុច ភ្លើងស្តុប​ផ្សារ​ពាណិជ្ជកម្ម ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​រថយន្ត​ម៉ាក NISSAN ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ PP-0442​។ រថយន្ត​ម៉ាក NISSAN ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ PP-1117 និង រថយន្ត​ម៉ាក HYUNDAI ពាក់​ផ្លាកលេខ​ភ្នំពេញ​3A-7829​។​

​សមត្ថកិច្ច​បន្តថា រថយន្ត​ដឹក​ដី​ទាំង ៣​គ្រឿង​ខាងលើ​នេះ ត្រូវបាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។​

​ចំណែក​ការឃាត់​រថយន្ត​លើក​ទី​២ គឺ​ឃាត់​រថយន្ត​ធុន​ធំ​ដឹក​ដែក ចំនួន ៣​គ្រឿង ដែល​បាន​ចូល​ក្រុង នៅត្រង់ចំណុច ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​មាន​រថយន្ត​ម៉ាក CUSTOM ពណ៌ ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-4118​។ រថយន្ត​ម៉ាក CUSTOM ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-3694 និង រថយន្ត​ម៉ាក CUSTOM ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-3414​។​

​សមត្ថកិច្ច​ឲ្យដឹងថា រថយន្ត​ធុន​ធំ​ទាំង ៣​គ្រឿង​ខាងលើ​នេះ សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ដោះស្រាយ​ពេល​ក្រោយ​៕ ដោយ​៖ ដែន សីមា​

spot_img
×