Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ថត​ឈុត​ឆាក​ភ្លើង​ឆេះ​ផ្ទះ​ខុស​បច្ចេកទេស ឆាបឆេះ​រលាក​តារា ៣១ នាក់ ដ៏​រន្ធត់​នៅ​ម៉ាឡេស៊ី (​វីដេអូ​)

spot_img

​ឈុត​ឆាក​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ ដែល​ត្រូវបាន​ថត​នៅក្នុង​ភាពយន្ត​ឆ្នាំ​ថ្មី​របស់​ចិន «Amazing Spring» បានប្រែក្លាយ​ទៅជា​មហន្ត​រាយ​រន្ធត់​មួយ បន្ទាប់ពី​តារា​ប្រុស​ស្រី​ចំនួន ៣១ នាក់ ត្រូវបាន​រាយការណ៍​ថា បាន​រង​ការ​រលាកភ្លើង​ធ្ងន់ធ្ងរ ។​

​យោងតាម The Star ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៧ យប់ ថ្ងៃ​ច័ន្ទ នៅពេលដែល​ភ្លើង​បានធ្វើ​ឲ្យ​រងរបួស​ដល់​តារា​ស្រី​ហុងកុង Sharon Yeung Pan-pan អាយុ ៥៩ ឆ្នាំ​, តារា​ស្រី​ម៉ាឡេស៊ី Joey Leong អាយុ ២៤ ឆ្នាំ និង​តារា​ប្រុស​លោក Cedric Loo អាយុ ៣០ ឆ្នាំ ខណៈ​ថត​ភាពយន្ត​នៅក្នុង Bandar Bukit Puchong, Selangor ប្រទេស​ម៉ាឡេស៊ី ។

​នាយកដ្ឋាន​សង្គ្រោះ និង​អគ្គីភ័យ បានធ្វើការ​ស៊ើបអង្កេត និង​រកឃើញថា ប្រេង​ដែល​ក្រុមការងារ​ផលិតភាព​យន្ត​បាន​ចាក់ទៅលើ​ផ្ទះ​ឈើ​មួយ​នោះ បាន​បង្ក​ឲ្យ​កើតមាន​ហេតុការណ៍​នេះ​ឡើង ។ បើតាម​សេចក្តីរាយការណ៍ នោះ​តារា​ប្រុស​ស្រី​ជាច្រើន​ត្រូវបាន​ជូនដំណឹង​ដោយ​ក្រុមការងារ​របស់​ពួក​ថា ពួកគេ​ចង់​ថត​ឈុត​ឆាក​រងរបួស​រលាក នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ ។​

​អ្នកនាំពាក្យ​ម្នាក់​និយាយថា​៖ «​ដំណើរការ​ចំហាយ​ត្រូវបានធ្វើ​ទៅលើ​សម្លៀកបំពាក់​តារា​ប្រុស ហើយ​នៅពេល​ប្រេង​ត្រូវបាន​បង្កាត់​ឡើង នៅពេលនោះ​សម្លៀកបំពាក់​របស់​ពួកគេ​ក៏ត្រូវ​បាន​បាន​ឆាបឆេះ​តែម្តង​» ។ អ្នកនាំពាក្យ​ម្នាក់​នោះបាន​បន្ថែមថា មាន​អ្នក​ពន្លត់អគ្គីភ័យ​បាន​ប្រចាំការ​នៅឯ​កន្លែង​ថត​ភាពយន្ត​នេះ​ផងដែរ ។​

​ផលិតករ​​ម៉ាឡេស៊ី លោក Jack Lim បាន​ពន្យល់​ក្នុង​សន្និសីទកាសែត​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sunway ទីកន្លែង​ដែល​តារា​ប្រុស​ស្រី​រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​មក​សង្គ្រោះ​ថា ពួកគេ​មាន​ផែនការ​ដុត​ឲ្យ​ឆេះ​ផ្ទះ​៣​ខ្នង សម្រាប់​ការថត​ភាពយន្ត​នេះ ។​

​គាត់​បាន​បន្ថែមថា ក្រុម​ពន្លត់អគ្គីភ័យ​ស្ថិតនៅ​កន្លែងកើតហេតុ​បាន​ធានាថា តួ​សម្តែង​ទាំងអស់​សុទ្ធតែ​ស្ថិតនៅ​ចម្ងាយ​មួយ​ដ៏​សុវត្ថិភាព ។​

​លោក Lim បន្តថា​៖ «​ប៉ុន្តែ អ្វីៗ​គឺ​យើង​ពុំ​នឹកស្មាន​ដល់​ថា​ភ្លើង​បាន​រីក​រាលដាល​ដល់​ដី ហើយ​ឈានដល់​ពួកគេ​បែបនេះ​នោះទេ​» ។​

​វេជ្ជបណ្ឌិត Seow Vei Ken ប្រធាន​នាយកដ្ឋាន​សង្គ្រោះបន្ទាន់ និង​គ្រោះថ្នាក់​របស់​មន្ទីរពេទ្យ បាន​ប្រាប់​សារព័ត៌មាន​ថា អ្នកនាង Yeung បាន​រងរបួស​៖ «៧% នៃ​រលាក​កម្រិត​ទី​២ នៅលើ​ផ្ទៃមុខ​របស់​នាង​ចំហៀង​ខាងឆ្វេង​, ដៃស្តាំ និង​ជើង​ទាំងសងខាង​» ។

​ចំណែក​លោក Leong រងរបួស ៥% នៃ​ការ​រលាក​កម្រិត​ទី​២ នៅលើ​ជើង​ទាំងសងខាង ។ វា​អាចធ្វើ​ឲ្យ​ជនរងគ្រោះ​សះស្បើយ​ពីរ​បួស​ឡើងវិញ​ក្នុង​រយៈពេល ៣ សប្តាហ៍ ៕ ឧ​ត្ត​ម (​ប្រភព​៖ nextshark)​

spot_img
×