Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​ចលនា​ប្រឡងប្រណាំង “​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត​”

spot_img

​រាជធានី​ភ្នំពេញ ​៖ ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានប្រកាស​ចលនា​ប្រឡងប្រណាំង “​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត​” លើក​ទី​១ អម​ជាមួយ​ការផ្សព្វផ្សាយ​ដាក់ឱ្យអនុវត្ត​កូន​សៀវភៅ (GREEN PASSPORT) ដើម្បី​ចូលរួម​វាយតម្លៃ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត​។ ពិធី​នេះ ក្រោម​អធិបតីភាព លោក ជា បូរ៉ា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ទេសចរណ៍​។​

​ក្រសួង​ទេសចរណ៍​ឲ្យដឹងថា ចលនា​ប្រឡងប្រណាំង​នេះ ផ្អែក​លើ​ការអនុវត្ត​ក្រម “​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត​” ដោយ​ផ្ដោត​លើ​ចំណុច​ពីរ​សំខាន់​គឺ​៖

– ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត គឺ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ គ្មាន​សម្រាម​ក្រោម​តុ​ ។

– ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត គឺ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ មាន​បង្គន់​អនាម័យ​ស្អាត ។​

​មន្ត្រី​ក្រសួង​ទេសចរណ៍ បញ្ជាក់ថា “​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត​” គឺ​ត្រូវ​៖

១).​អនាម័យ​គ្មាន​សម្រាម​ជា​ក្រដាស​នៅ​ក្រោម​តុ​របស់​ភ្ញៀវ ដោយ​ត្រូវ​រៀបចំ​ឱ្យ​មាន​កន្ត្រក ឬ​ធុងសម្រាម​ដោយឡែក​សម្រាប់​តុ​អាហារ​នីមួយៗ (​មាន​ថង់​ទ្រនាប់ និង​ត្រូវ​លាង​សម្អាត​ជា​រៀងរាល់ថ្ងៃ​) ត្រូវ​បិត​សារ​ឬ​ពាក្យស្លោក​រំលឹក​អំពី​បញ្ហា​អនាម័យ​ដល់​ភ្ញៀវ​ក្នុង​បរិវេណ​ទីតាំង​អាជីវកម្ម ឬ​នៅ​លើ​តុ​អាហារ​តែម្ដង ត្រូវ​ចាត់​ឱ្យ​មាន​ភ្នាក់ងារ​សម្រាប់​ការប្រមូល​សម្រាម​ដែល​ភ្ញៀវ​ចោល​ក្រៅ​កន្ត្រក ឬ​ធុង និង​ត្រូវ​លើកទឹកចិត្ត​ដល់​ភ្ញៀវទេសចរ ក្នុង​ការផ្ដល់ជូន​ជា​កន្សែង​សម្រាប់​ជូត ឬ​កន្សែង​ត្រជាក់ ជំនួស​ឱ្យ​ការផ្ដល់ជូន​នូវ​ក្រដាស​អនាម័យ​។

២).​បង្គន់​អនាម័យ​ស្អាត ដោយ​ត្រូវ​រៀបចំ​តាម​ស្ដង់ដា​បង្គន់​សាធារណៈ​កម្ពុជា ដោយ​យ៉ាងហោចណាស់​ពុំ​ក្លិន​មិនល្អ មាន​ការ​បែងចែក​រវាង​បង្គន់​អនាម័យ​ប្រុស និង​ស្រី មាន​ដាក់​សាប៊ូទឹក​សម្រាប់​លាងដៃ និង​ត្រូវ​ចាត់​ឱ្យ​មាន​បុគ្គលិក​ប្រចាំការ​ដើម្បី​លាង​សម្អាត​ជាប្រចាំ​។​

​សូមជម្រាបថា ចលនា​ប្រឡងប្រណាំង «​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត​» លើកដំបូង​នេះ ក៏​ជា​សារ​មួយ​ក្រើនរំឭក និង​ប្រកាសជូន​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ឱ្យ​ចូលរួម​គ្រប់គ្រង​សំរាម នៅ​តុ​អាហារ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សោភ័ណភាព និង​ភាព​ស្អាត ដែល​ជា​កត្តា​សំខាន់ មិន​អាច​ខ្វះ​បាន ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​៕ ដោយ ​៖ ដែន សីមា​

   

spot_img
×