Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ភព​ថ្មី​ពីរ​ទៀត​

spot_img

តេ​ឡេ​ស្កុប​របស់​ស្ថាប័ន​អវកាស​អាមេរិក​(NASA) ដែល​ជំនាញ​ក្នុងការ​រុករក​ពិភព​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ទើប​រកឃើញ​ភព​ថ្មី​ពីរ​ទៀត​ក្នុង​សប្តាហ៍​នេះ ក្រោយពេល​វា​ត្រូវបាន​បង្ហោះ​ឡើង​ក្នុង​តារាវិថី​៥​ខែ​មក​។​

​ផ្កាយរណប​បំពាក់​តេ​ឡេ​ស្កុប នេះ​មានឈ្មោះ TESS ហើយ​បាន​រកឃើញ​ពិភព Pi Mensae c ដែលជា​ពិភព​«​កំពូល​ផែនដី​»​មាន​ចម្ងាយ​ពី​ភព​របស់​យើង​៦០​ពាន់​ឆ្នាំ​ពន្លឺ និង​ពិភព LHS 3844 b ដែលមាន​រហស្សនាម​ថា «​ផែនដី​ក្ដៅ​» មាន​ចម្ងាយ​ពី​ផែនដី​៤៩​ឆ្នាំ​ពន្លឺ​។​

TESS គឺជា​គ្រោងការណ៍​មួយ​មានតម្លៃ​៣៣៧​លាន​ដុល្លារ និង​អូសបន្លាយ​រយៈពេល​២​ឆ្នាំ ដើម្បី​ស្រាវជ្រាវ​ពិភព​ជុំវិញ​បណ្ដា​ដួងតារា​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​។​TESS គឺជា​ជំនាន់​ថ្មី​នៃ​កែវឆ្លុះ​តេ​ឡេ​ស្កុប​លំហ​អវកាស​Kepler​។ Kepler​បានសម្រេច​បេសកកម្ម​ក្រោយពេល​រកឃើញ​ពិភព​៣៧០០​ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ក្នុងអំឡុងពេល​២០​ឆ្នាំកន្លងមក​៕

​សូ​យ​ន​

spot_img
×