Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​

spot_img

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី​ក្រសួង​សាធារណការ បានលើកឡើង អំពី​សមិទ្ធផល​សម្រេច​បាន​សំខាន់ៗ ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កាលពី​អាណត្តិ​កន្លងទៅ ក្រោម​ការដឹកនាំ​ប្រកបដោយ​គិត​បណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង មាន​ការរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង ផងដែរ​។​

​នា​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សេចក្តីព្រាង​ផែនការ​សកម្មភាព​១០០​ថ្ងៃ​របស់ ក្រសួង ដើម្បី​បង្កើន​សក្តា​នុពល​​ក្នុង​ការជួយ ចូល​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យមាន​វឌ្ឍនភា​ពប្រាកដ និង​បន្ត​ផ្តល់​សេវា​សាធារណៈ ប្រកបដោយ​ប្រសិទ្ធ​ភាព និង​តម្លាភាព​ក្នុង​ការលើកកម្ពស់​កម្រិត​ជីវភាព ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាពប្រសើរឡើង​ថែម​ទៀត​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ និង​ជំរុញ​លើកទឹកចិត្ត ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​បន្ត​ការ​ខិត ខំ​ប្រឹងប្រែង​ធ្វើកា​រងារ ឲ្យ​កាន់​តែ​សកម្ម និង​ប្រកបដោយ​ភាព ទទួលខុសត្រូវ​នៅ​តាម​មុខតំណែង​របស់​ខ្លួន ដើម្បី​ជា​ផលប្រយោជន៍ ដល់​ក្រសួង និង​ប្រទេស​ជាតិ​ទាំងមូល​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ដែល​បាន ខិតខំ​ប្រឹងប្រែង​ធ្វើការ​ប្រកប ដោយ​ជោគជ័យ​កន្លងមក និង​បាន​សំណូមពរ ឱ្យ​បន្ត​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ប្រកប ដោយ​ឆន្ទៈ​ខ្ពស់ ដើម្បី​ជោគជ័យ​របស់​ក្រសួង ក៏​ដូច​ជា​របស់​រាជរដ្ឋាភិបាល និង​ប្រទេសជាតិ​មាតុភូមិ​យើង ត្រូវមាន​ស្មារតី​សហការ​គ្នា​ល្អ និង​រួបរួមសាមគ្គី​គ្នា ក្រោម​ដំបូល​មហា​គ្រួសារ ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​ទាំងមូល​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×