Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក របួស​មនុស្ស​ម្នាក់ ហើយ​ជន​បង្ក​បញ្ជូន​ខ្លួន​ទៅ​កាន់​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើង​ខ្លី K59​បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់ បណ្ដោល​អោយ មនុស្ស​ត្រូវ​របួស​ម្នាក់ ហើយ​ជនដៃដល់​ត្រូវបាន​ចាប់ខ្លួន​នៅ​មជ្ឈមណ្ឌល​រ៉ុក ទាំង​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​អ្នកយក​ព័ត៌មាន​ម្នាក់​បានឲ្យដឹងថា ក្រោយ​ពី​លឺសូ​រថា​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​មជ្ឍមណ្ឌល​រ៉ុក ក៏​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពេលទៅដល់​បាន​ផ្តិត​យក​រូប​កងកម្លាំង​ចំរុះ ទៅ​ពិនិត្យ​កន្លែងកើតហេតុ​ក្រោយមក​ក៏​មាន​បុរស​ម្នាក់​បាន​ដើរ​ចេញ​មក​បាន​អាះអាងថា ខ្លួន​មាន​មុខងារ​ធំ​ជាង​ប៉េអឹម​ខណ្ឌ​ទៀត បាន​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូន​៥ ពណ៌​ទឹកប្រាក់​បោក​ចោល ដើម្បី​បំផ្លាញ​វត្ថុតាង​។ ក្រោយមក​ក៏​បាន​នាំ​គាត់​ទៅ​អង្គុយ​ខាងក្នុង​មជ្ឃមណ្ឌល​រ៉ុក ដើម្បី​ឲ្យ​ចាំ​យក​ទូរស័ព្ទ​ថ្មី​វិញ​។​

​ករណី​ផ្ទុះអាវុធ​នេះ មិនទាន់​ដឹង​ថា​ជា​ករណី​គំនុំ ឬ​ករណី​ទំនាស់​គ្នា​នោះទេ​។ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បាញ់ បោះ​ជា​ច្រើន​គ្រាប់​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ធ្វើ​ការសាកសួរ​។ ជនសង្ស័យ​បាន ប្រើប្រាស់​កាំភ្លើង K59៕ ដោយ​៖​កូឡាប​

 

spot_img
×