Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តើមចេញ​ពី​រឿង​ខ្ចីលុយ​៤​ម៉ឺន​រៀល មិន​សង​ហើយ​ឌឺដង លើ​ឃាតករ ឈាន​ជា​ករណី​ឃាតកម្ម​ចាក់​សម្លាប់​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​មុខកំពូល​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ករណី ឃាតកម្ម ចាក់​សម្លាប់​ជនរងគ្រោះ ដោយ​កាំបិត​បណ្តាលឲ្យ​ស្លាប់ ជា​លទ្ធផល​ស្រាវជ្រាវ នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បាន​វែកមុខ​ឃើញ​ហើយ និង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ជា​ឃាតករ​វ័យក្មេង​១​នាក់ ដែល​កើតហេតុ​នៅ​ថ្ងៃ​ទី​២១​កញ្ញា​២០១៨ វេលា​ម៉ោង​៥និង២០​នាទី នៅ​ចំណុច សាលា​អាន់​នៀក​ម៉ះ​ភូមិ​ជ្រោយ មេត្រី​លើ ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។

​នគរបាល​ស្រុក​មុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ម៉ា​អា​ត នោ​តវ៉ា​វី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ មិន​ពិតប្រាកដ (​នៅក្នុង​បន្ទុកគ្រួសារ​) មាន​ស្នាមរបួស ៖​មុត​ជ្រៅ​ដល់​បំពង់ក​ប្រវែង​៦​គុណ​នឹង​៣​សង់ទីម៉ែត្រ ស្នាម​មុត​លើ​គ្រាប់ពោន​រាង​ឆូត​ត្រង់​ប្រវែង​៣​សង់ទីម៉ែត្រ​, ស្នាម​រលាត់​ដាច់​ស្បែក​ក្រោយ​ថ្គាម​ស្ដាំ​និង​របួស​មុត​ក្រោយ​ចង្ការ​ខាងស្ដាំ​, ស្នាម​រលាត់​លើ ក ខាងស្ដាំ​, ដាច់​សរសៃឈាម​ធំ​(​អាក់ទែ​រ​)​។ ជនសង្ស័យ ១ នាក់ ឈ្មោះ ទ្រេស សា​គីរិន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ប្ញ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ សិស្ស ។ វត្ថុតាង​ចាប់យក​៖ ទូរស័ព្ទ Ipone 4 ១​គ្រឿង ចំណែក​កាំបិត​រក​មិនឃើញ​។​

​តាម​ចម្លើយ របស់​ជនសង្ស័យ បាន​សារភាព​ថា​៖ ខ្លួន​បាន​បោះចោល ទៅក្នុង​ទឹកទន្លេ នៅ​កន្លែង​ជន​រង គ្រោះ​ដួល​ស្លាប់​។ ក្រោយពី​ស្ដាប់​ចម្លើយ របស់​ជនសង្ស័យ​រួច​ជំនាញ​ស្រុក ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង វត្ត​មាន​ចូល​​រួម​ពិនិត្យ​ហេតុ និង​រុករក​វត្ថុតាង​ដោយ CPU (​អង្គការ គាំពារ ការពារ អនីតិជន​) នឹង​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ​។​

​ប្រភព​ដដែល បាន​បន្តថា នៅ​ថ្ងៃកើតហេតុ វេលា ម៉ោង​៣.៣០​នាទី​ទៀបភ្លឺ ឈ្មោះ សារី ម៉ាត់ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ បាន​យក​សំរាម​ទៅ​បោះចោល នៅ​មាត់​ទន្លេ​ក្រោយ​សាលារៀន អាន់​នៀក​ម៉ះ ភូមិ​ជ្រោយ​មេត្រី​លើ រួច​បាន​ប្រទះឃើញ​សាកសព ជន​រងគ្រោះ​ដេក​ស្លាប់ ដោយ​មាន​ហូរ​ឈាម​ដាប​លើ (​សាប​) ផ្លូវ​ដើរ​ចុះ​ទន្លេ រួច ក៏​មាន​ការ​ផ្អើលឆោរឡោ ហៅ​អ្នក​ភូមិ​ចេញ​មក​មើល​។​

នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​៥និង៥៤​នាទី សមត្ថកិច្ច បានទទួល​ព័ត៌មាន ពី​លោក នាយប៉ុស្តិ៍​រដ្ឋបាល​ឫស្សី​ជ្រោយ ហើយ​បាន​ដឹកនាំ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ដល់​កន្លែង​កើត​​ហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​ហេតុ​ឃើញថា ជនរងគ្រោះ​ឈ្មោះ​ម៉ា​អាត នោ​តវ៉ា​វី ដេកស្លាប់​ក្នុង​ថ្លុក​ឈាម​លើ (​សាប​) ផ្លូវ​ចុះ​មាត់កំពង់​ទឹក​ជាប់​និង​ទ្វារ​ដែក ជញ្ជាំង​សាលា​ក្បាល​ទៅ​ទិស​ខាងលិច ជើង​សណ្ដូក ទៅ​ទិស​ខាងកើត មុខ​ផ្ងារ​ត្រង់​មក​ខាងលើ ដៃស្ដាំ អង្កុញ​បត់​ឡើង​លើ ដៃ​ឆ្វេង ជើងឆ្វេង សណ្ដូក​ត្រង់ ជើង​ខាងស្ដាំ​អង្កុញ ចុងជើង​ទល់​និង​ទ្វារ ដែក មាន​ពាក់​ស្បែកជើងផ្ទាត់​ពណ៌​ខ្មៅ​ម៉ាក​Flip step ពាក់អាវ​យឺត​ដៃ​វែង​ពណ៌​ខ្មៅ​ម៉ាក​US ARMY រូប​ផ្កាយ​លាយ​ពណ៌​ក្រហម​ត្រឹម​កែងដៃ ស្លៀក​​ខោ​លី​អូ​ពណ៌​លឿង ម៉ាក​Xian liang​និង ស្លៀក​កន្សែង​ពណ៌​ក្រហម​ពី​ក្រៅ​។​ជនរងគ្រោះ​មាន​កម្ពស់​១,៦០​ម៉ែត្រ សម្បុរ​សណ្ដែក​បាយ កាត់សក់​ខ្លី​។ នៅ​ជុំវិញ​កន្លែងកើតហេតុ​ ​សមត្ថកិច្ច ពិនិត្យ​ឃើញ​មាន​៖ ១.​ស្នាម​ឈាម​១​តក់​ស្រក់​ប្រឡាក់​នៅលើ​មាត់​ពាងទឹក​របស់​ឈ្មោះ សា អៃ​សះ​។ ២.​ស្នាម​ឈាម​ប្រឡាក់ ជញ្ជាំង​ផ្ទះ​របស់​ឈ្មោះ​សា អៃ​សះ ចំហៀង​ខាងលិច​១​កន្លែង​។ ៣.​ស្នាម​ឈាម​១​តក់​ស្រក់​ប្រឡាក់​នៅលើ​(​សាប​)​មុខ​ផ្ទះ​ឈ្មោះ​សា អៃ​សះ​ ។ ៤.​ស្នាម​ឈាម​១​តក់​ស្រក់​ប្រឡាក់​នៅលើ​(​សាប​)​ផ្លូវ​ចុះ​ទៅ​មាត់ទន្លេ ៥.​ស្នាម​ឈាម​ប្រឡាក់ នៅលើ ទុយោ​បូមទឹក​ចំហៀង​ខាងជើង​សា​សព ៦.​ស្នាម​ឈាម​ស្រក់​តក់ៗ​ជាច្រើន​កន្លែង​លើ​(​សាប​) ខាងកើត ខាង លិច និង ខាង ត្បូង ។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់​ពី​មូលហេតុ​៖ មាន​គំនុំ (​រឿង​ជនរងគ្រោះ ខ្ចី​លុយ​ជនសង្ស័យ ចំនួន ៤០.០០០​រៀល​) ជនរងគ្រោះ​បាន​ខ្ចី​លុយ​ពី​ជនសង្ស័យ ហើយ​សន្យា​សង​វិញ​នៅ​ថ្ងៃ​២០​ខែ​កញ្ញា​ឆ្នាំ​២០១៨​។ លុះ​ព្រឹក​ថ្ងៃ​២០.​កញ្ញា​.២០១៨ ពេល​ជនសង្ស័យ​ទៅ​ទារ​លុយ​ពី​ជនរងគ្រោះ មិន​បាន​ហើយ​ខឹង​និង​ជនរងគ្រោះ មើលងាយ តិះដៀល​ថែមទៀត ក៏​កើត​ចឹត្តខឹង​និង​មាន​គំនុំ​លើ​ជនរងគ្រោះ​។ នៅមុន​ម៉ោង​កើតហេតុ​ជនសង្ស័យ បាន​ឃើញ​ជនរងគ្រោះ​កំពុង​អង្គុយ​មើល facebook នៅ​ក្រោម​ដើម​ស្វាយ​ជិត​កន្លែងកើតហេតុ ក៏​ដើរ​ទៅ​យក​កូនកាំបិត​ចិតបន្លែ ក្នុង​ធុង​ទឹកអំពៅ​របស់​ម្ដាយ មក​លួច​ចាក់​លើ​ជនរងគ្រោះ​ពីក្រោយ​ចំហៀង​ផ្នែក​បំពង់ក ដាច់​សរសៃឈាម​ធំ បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​។​

​នគរបាល​បាន​ធ្វើការ​សន្និដ្ឋាន​ថា ក្រោយពី​ធ្វើការ​ពិនិត្យ​ហេតុ​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ជនសង្ស័យ យក​កូន​កាំបិត​ចិតបន្លែ មាន​ដង​ឈើ​ចុង​ស្រួច មាន​ប្រវែង​ប្រហែល​២​តឹក មកចាក់​បណ្ដាលឲ្យ​ស្លាប់​ពិតប្រាក​ដ​មែន​។ បច្ចុប្បន្ន​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​ ៖ ​កូឡាប​

  

spot_img
×