Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​ឡាន​ដឹក​ស៊ីម៉ងត៍​ម្នាក់ ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ពី​បទ​បើកឡាន​បុក​ម៉ូតូ​ស្លាប់​មនុស្ស​ម្នាក់​

spot_img

​ភ្នំពេញ ​៖ លោក​ពេជ្រ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ទូច វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នកបើក​រថយន្ត​ដឹក​ស៊ីម៉ងត៍ រស់នៅ​ភូមិ​ត្រាំ​ត្បាល់ ឃុំ​ក្រាំង​លា​វ ស្រុក​បាទី ខេត្តតាកែវ ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្តាលឱ្យ​ស្លាប់​ដល់​អ្នកដទៃ នៅ​ចំណុច​ផ្លូវ​បេតុង​ព្រៃ​ស​វត្ត​ស្លែង កែង​ផ្លូវ​ជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​បេតុង​ព្រៃ​ស វត្ត​ស្លែង កែង​ផ្លូវ​ជាតិ​លេខ​៣ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រវាង​ម៉ូតូ​SUZUKI VIVA និង​រថយន្ត​RHINO បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១​នាក់ (​អ្នកបើកបរ​ម៉ូតូ​) ។​

​លោក​ចៅក្រម បាន​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ទទួល​និង​ឃុំ​ខ្លួន​ជន​នេះ រហូតដល់​មាន​បទបញ្ជា​ថ្មី សម្រេច​ផ្សេង​ពីនេះ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×