Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកលក់​ការ៉េម​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ ហើយ​តៃកុង​ឡាន​រត់គេច​បាត់​

spot_img

​ឧត្តរមានជ័យ​ ៖ ​អ្នកលក់​ការ៉េម​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៥១​នាទី នៅលើ​ផ្លូវជាតិ​លេខ​៦៨ ចន្លោះ​បង្គោល​គីឡូ​មែត្រ​លេខ​៧៧-៧៨ ស្ថិតនៅ​ភូមិពុរ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​កាមរី (​បា​ឡែន​) ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ មិន​ស្គាល់​អត្តសញ្ញាណ ។ រថយន្ត​កាមរី បាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មកដល់​កន្លែងកើតហេតុ បាន​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​ការ៉េម បណ្តាល​ឱ្យ​បុរស​ម្នាក់ ឈ្មោះ​ប៉ាន់ វ៉ាន់ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មុខរបរ​លក់​កា​រ៉ែ​ម រស់នៅ​ភូមិ ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​

​ក្រោយ​កើតហេតុ​សាកសព បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​កម្លាំង​ជំនាញ អធិការដ្ឋាន​ក្រុង​សំរោង​​បាន​វាស់វែង រួចហើយ​បាន​យក​វត្ថុតាង ទាំងសងខាង ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរ​បាន​ក្រុង​សំរោង ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×