Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​២​នាក់​បងប្អូន ដែល​លក់​ក្មួយ​ស្រីឲ្យទៅ​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​, ពេល​នេះ​នាង​មាន​ផ្ទៃពោះ​ជាង​៨​ខែ​

spot_img

​ក្រចេះ ​៖ តុលាការ​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​បងប្អូន​ដាក់ពន្ធនាគារ​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ពី​បទ​ធ្វើ​សកម្មភាព​លក់​ក្មួយ​ស្រី​បង្កើត​ឲ្យទៅ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ធ្វើ​ជា​ប្រពន្ធ កាលពី​ឆ្នាំ​២០១៦ ។​

​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រោយ​ការបើក​ការស៊ើបអង្កេត និង​នាំ​ខ្លួន​មក​សាកសួរ​ជនសង្ស័យ​ប្រុស ស្រី​ទាំង​២​នាក់​បងប្អូន​បង្កើត​នេះ​ត្រូវបាន​រកឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ជួញដូរ​មនុស្ស​ឆ្លងដែន និង​បទ​ក្លែង​ឯកសារ ហើយ​ក៏​ត្រូវ​បាន​តុលា ការឃុំ​ខ្លួន​ពួក​គេ​ទាំង​២​នាក់​នៅ​ពន្ធនាគារ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២១ កញ្ញា ។​

​លោកស្រី​វរសេនីយ៍ឯក នៅ រតនា ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​អាយុ​២១​ឆ្នាំ ត្រូវជា​ក្មួយ​ស្រី​បង្កើត​របស់​ជនសង្ស័យ​ទាំង​២​នាក់ មាន​ទីលំនៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង បាន​រងគ្រោះ​ដោយ​ត្រូវ​ពួកគេ​ល្បួង​យកទៅលក់​ឲ្យ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន តាមរយៈ​ខ្សែបណ្តាញ​របស់​ពួកគេ​តាំងពី​ឆ្នាំ​២០១៦ ហើយ​នៅពេលនេះ នារី​រងគ្រោះ​មាន​ផ្ទៃពោះ​ចំនួន​៨​ខែ និង​ត្រូវបាន​បញ្ជូន​មក​ស្រុកកំណើត​វិញ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨​។ ចំណែក ជនសង្ស័យ ឈ្មោះ​ពៅ សារ៉ាត់ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ និង​ឈ្មោះ ពៅ ចិន្តា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវជា​បងប្អូន​បង្កើត​របស់​ម្តាយ​នារី​រងគ្រោះ​។​

​នគរបាល​បានឲ្យដឹងថា កាលពី​ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ល្បួង​នារី​រងគ្រោះ​យក​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន​តាមរយៈ​ខ្សែបណ្តាញ​របស់​ពួកគេ​នៅ​ប្រទេស​ចិន​។ ជនសង្ស័យ បាន​ក្លែង​ឯកសារ​មួយចំនួន សម្រាប់​សម្រួល​ដល់​ការ​ឆ្លងដែន​របស់​នារី​រងគ្រោះ​ទៅ​ប្រទេស​ចិន​។ ពេល​ទៅ​ដល់​ប្រទេស​ចិន នារី​ត្រូវបាន​បង្ខំ​ឲ្យ​យកប្តី​ជនជាតិ​ចិន និង​ត្រូវ​រង​ការ​វាយ​ធ្វើបាប​ពី​ប្តី​ជនជាតិ​ចិន ហើយ​នារី​រងគ្រោះ​បាន​រត់គេច តែ​ក៏​ត្រូវ​ពួកគេ​លក់​បន្ត​ទៅ​ឲ្យ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ផ្សេងទៀត​នៅ​ប្រទេស​ចិន​។ ដោយសារ​អត់ទ្រាំ​នឹង​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ប្តីជា​ជនជាតិ​ចិន​លើកទី​២​នេះ​មិន​បាន នារី​រងគ្រោះ​ក៏​បាន​រត់ទៅរក​អាជ្ញាធរ​ដើម្បី​ឲ្យជួយ ហើយ​ក៏​ត្រូវបាន​អាជ្ញាធរ​ចាត់​បញ្ជូន​មក​ស្រុក​វិញ​ផង​ដែរ​។​

ក្នុង​អំឡុង​ពេល​ជាង​២​ឆ្នាំ ដែល​នារី​រងគ្រោះ ត្រូវ​បាន​ជនសង្ស័យ ជួញដូរ​ឲ្យទៅ​យកប្តី​ចិន នៅ​ក្រៅប្រទេស ហើយ​នារី​រងគ្រោះ​មិន​បាន​ទទួល​ប្រាក់កម្រៃ​អ្វី​នោះ​ទេ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×