Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ក្រុមការងារ​គណៈកម្មការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​គណៈកម្មការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ រួមមាន​៖ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យអុំទូក អក​អំបុក បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម​។​

កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព លោក គង់ វិតាណៈ និង​លោកស្រី ហៀក ហ៊ី​មុល្លី អភិបាលរង​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​កិច្ច​នេះ​ប្រជុំ​ផ្តោត​សំខាន់​ទៅលើ​ការចូលរួម របស់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ​៖

១- អភិបាលក្រុង​- ស្រុក បង្កើត​កម្មវិធី​ក្នុង​ភូមិសាស្ត្រ​ស្រុក​- ក្រុង រៀងៗ​ខ្លួន​។​

២- អាជ្ញាធរ​ក្រុង​- ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវ​រៀបចំ​កែលម្អ​សម្អាត និង​រក្សា​អនាម័យ​ឲ្យបាន​ស្អាត និង​មាន​សណ្តាប់ធ្នាប់​

៣- អង្គភាព​អគ្គីសនី ត្រូវ​ត្រៀម​អគ្គីសនី​ឲ្យបាន​គ្រប់គ្រាន់ តាម​តម្រូវការ នៃ​ការប្រើប្រាស់​ក្នុង​ពិធីបុណ្យ​

៤- មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ចូលរួម​ដាំ​ផ្កា នៅ​តាម​សួនច្បារ ដើម្បី​លម្អ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​

៥- កងកម្លាំង​សមត្ថកិច្ច​ទាំង ៣​ប្រភេទ ត្រូវ​សហការ​ថែ​ក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវទេសចរ​ជាតិ​- អន្តរជាតិ ចូល​មក​លេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​

៦- មន្ទីរ​ទេសចរណ៍ ត្រូវ​រួម​សហការ​គ្នា​ជាមួយ​ការិយាល័យ​ទំនាក់ទំនង នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ ឲ្យបាន​ទូលំ​ទូលាយ​ដល់​សាធារ​ណៈ​ជន​៕ ដោយ​៖ ដែន សីមា​

 

spot_img
×