Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មួយ​គ្រួសារ ដែល​រង​ភាព​អ​យុត្ដិធម៌ ពី​គ្រួសារ​អ្នកមាន​លុយ បាន​រំលោភ​យក​ដី និង​ចាប់​ប្ដី​របស់​គាត់​ដាក់គុក បាន​ស្នើសុំ​សម្តេច​តេជោ ជួយ​ដោះស្រាយ​

spot_img

​ព្រះសីហនុ ៖ អ្នកស្រី យឹម វណ្ណី​តា ដែល​បាន​ស្រែកថា រង​ភាព​អ​យុត្ដិធម៌ ពី​គ្រួសារ​លោក គិត ប៊ុន និង​លោកស្រី ឡឹ​ក លក្ខិណា និង​បក្ខពួក ដែល​អ្នកមាន​លុយ បាន​រំលោភ​យក​ដី និង​ចាប់​ប្ដី​របស់​គាត់ ដាក់​កុក​ចំនួន​២​ឆ្នាំ​ថែមទៀត បើទោះបីជា ពួកគាត់​បាន​ដាក់​លិខិតសើ្ន​សុំកិច្ច​អន្តរាគមន៍​នៅ​ថ្នាក់​ភូមិ​ឃុំ​-​ស្រុក​-​ខេត្ត​អស់ហើយ នៅតែ​មិន​អាច​ទទួលបាន​នូវ​ដំណោះស្រាយ នឹង​យុត្តិធម៌​ដល់​ពួកគាត់​ជា​ជនរងគ្រោះ​នៅឡើយ​នោះទេ​។​

​អ្នកស្រី​បាន​បញ្ជាក់ថា ការស្នើ​សុំ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ដោះស្រាយ រក​យុត្តិធម៌​ឲ្យ​កាត់​ប្រគល់​ដី​ចេញ​ប័ណ្ណកម្មសិទ្ធិ ចំនួន​ផ្ទៃដី​ខាងលើ​ឲ្យមក​គ្រួសា​ររបស់គាត់ បាន​កាន់កាប់​ប្រើប្រាស់​ដូចដើម​វិញ ដើម្បី​ឲ្យ​ពួក​គាត់​យក​ដី​នេះ មក​ប្រកប​មុខរប​ចិញ្ចឹមជីវិត ផ្គត់ផ្គង់​គ្រួសារ និង​មិន​ខាត ពេលវេលា​ក្នុង​ការជាប់​ពាក់ព័ន្ធ​រឿង នេះ​បន្ដ​ទៀត​ផង​ដែរ​។​

​អ្នកស្រី យឹម វណ្ណី​តា អាយុ​៣១​ឆ្នាំ ដែល​ជា​ជនរងគ្រោះ បាន​លើកឡើង​ថា ផ្ទះ និង​ដី ដែល​មាន​ទំហំ​សរុប ៥០​ម៉ែត្រ​គុណ ៧០​ម៉ែត្រ ដែល​កំពុង​រស់នៅ​សព្វថ្ងៃនេះ ដែល​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​គ្រួសារ​លោក​ស្រី បាន​កាន់កាប់​នឹង​រស់នៅ​តាំងពី​ឆ្នាំ ១៩៩៧ រហូតមក ពុំមាន​បញ្ហា​នោះ​ទេ ហើយ​អាជ្ញាធរ​ភូមិ​ឃុំ​ក៏​បាន​ចេញ​លិខិត​ទទួលស្គាល់​លើ​សុំ​កាន់កាប់ នឹង​ប្រើប្រាស់​ដីធ្លី​នេះ​ផង​ដែរ ។ លុះ​នៅ​ក្នុង​ដើមឆ្នាំ​២០១៧ កន្លងមកនេះ ក្រុមគ្រួសារ​លោក គិត ប៊ុន និង​បក្ខពួក​បាន​ចូល​មក​ធ្វើ​សកម្មភាព​វាយ​ទម្លុះ របង​ផ្ទះ​របស់​លោកស្រី​ទាំង​កម្រោល ហើយ​បាន​បំពាន​យក​ដី និង​ធ្វើ​ការសាងសង់​សំណង់ និង​រាន​ទេវតា ជាប់​នឹង​សរស​ផ្ទះ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​មិន​ខ្លាច​ច្បាប់​បន្តិច​ណា​ឡើយ ។ ហើយ​ចាប់តាំងពី​ពេល​មាន​ទំនាស់​នោះ រហូតដល់​បច្ចុប្បន្ន​នេះ ពួកគាត់​បាន​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​នៅ​ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត​អស់ហើយ នៅតែ​មិន​អាច​ទទួលបាន​នូវ​ដំណោះស្រាយ និង​យុត្តិធម៌​ដល់​ពួកគាត់​ជា​ជនរងគ្រោះ នៅឡើយ​នោះទេ ។​

​ម្យ៉ាងវិញទៀត ទង្វើ​របស់​ក្រុមគ្រួសារ​លោក គិត ប៊ុន និង​បក្ខពួក និង​ភូមិ​ឃុំ ស្រុក ខេត្ត តុលាការខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​បាន​ធ្វើឲ្យ​គ្រួសារ ពួកគាត់​រង​នូវ​ភាពអយុត្តិធម៌ រង​នូវ​ភាពឈឺចាប់​ជាខ្លាំង និង​អស់ជំនឿ​ទៅ​លើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ហើយ​។​

ខណៈ​ទង្វើ​របស់​អាជ្ញាធ​រ​នេះ ហាក់ដូចជា​លើកទឹកចិត្ត​ឲ្យ​ក្រុមគ្រួសារ​លោក គិត ប៊ុន និង​បក្ខពួក ដើរ​បង្ក​ព្យុះភ្លៀង​ចំពោះ​ប្រជាជន​ដទៃទៀត ដោយសារ​ទង្វើ​អាជ្ញាធរ បាន​កាត់ក្ដី​មាន​ភាព​មិន​ត្រឹមត្រូវ និង​មិន​មាន​ភាព​យុត្ដិធម៌ ជូន​ពលរដ្ឋ​ទន់ខ្សោយ និង​ក្រីក្រ​។​

​អ្នកស្រី បាន​ស្នើសុំ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ដោះស្រាយ រក​យុត្តិធម៌ និង​ចាត់​ក្រុម ការងារ​នឹង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ លើ​បញ្ហា​ដីធ្លី ដែល​ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ក្រុម គ្រួសារ លោក គិត ប៊ុន និង​បក្ខពួក​មួយចំនួន​ទៀត បាន​មក​វាយ​ទម្លុះ របង​ផ្ទះ​របស់​លោកស្រី​ទាំង​កម្រោល ហើយ​បាន​បំពាន​យក​ដី និង​បាន​ធ្វើ​គ្រោង​សាងសង់​រាន​ទេវតា ជាប់​នឹង​សសរផ្ទះ​គ្រួសារ​គាត់ ដែល​មាន​ពាក្យ​កាន់កាប់​នឹង​ប្រើប្រាស់​ដីធ្លី ដែល​មាន​ការ ទទួល ស្គាល់ ពី​អាជ្ញាធរ រួច​ជា​ស្រេច​ហើយ​នោះ និង​សុំ​ឲ្យ​គាត់​ប្រគល់​ដី​ចេញ​ប័ណ្ណកម្មសិទ្ធិ ចំនួន​ផ្ទៃដី​ខាងលើ​ឲ្យមក​គ្រួសា​រ របស់គាត់ បាន​កាន់កាប់​ប្រើប្រាស់​ដូចដើម​វិញ ដើម្បី​កុំឲ្យ​អ្នក​មាន​លុយ មានអំណាច ចេះ​តែ​ដើរ​គាបសង្កត់​យក​ដីធ្លី ពី​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​ទន់ ខ្យោយ ជាពិសេស ជួយ​អន្ត​រគ​មន៍ ដោះលែង ប្តី​របស់​គាត់​ឈ្មោះ ពេជ្រ រក្សា ដែល​ត្រូវបាន​លោក គិត ប៊ុន និង​តុលាការ​ខេត្ត​ព្រះ សីហនុ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ដោយ​កាត់ក្តី​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធធនាគា​រយៈពេ​ល​២​ឆ្នាំ ដោយ​ចោទ​ថា បាន​វាយបំផ្លាញ​ទ្រព្យសម្បត្តិ ( រាន​ទេវតា ដែល​សាងសង់​ជាប់​សសរផ្ទះ​របស់គាត់ ) របស់លោក គិត ប៊ុន ។​

ជាមួយគ្នា​នេះ​អ្នកស្រី រស្មី អ្នកស្រី សុខ ហុង លោក​យាន់ សុ​ផានី ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ផ្ទះ និង​ដី ដែល​មាន​ទំហំ​សរុប ៥០​ម៉ែត្រ គុណ ៧០​ម៉ែត្រ ដែល​កំពុង​រស់នៅ​សព្វថ្ងៃនេះ គឺ​ពិតជា​ដី​របស់​គ្រួសារ ឈ្មោះ​លោក ពេជ្រ រក្សា ពិតមែន ខណៈ​ដែល​កន្លង​លោក​ពេជ្រ រក្សា រស់នៅ​ប្រកប​មុខរប រកស៊ី​ចិញ្ចឹមជីវិត​រហូតមក ដោយ​មិន​មាន​អ្នកណា​មួយ​មក​រស់នៅ និង​កាន់កាប់​លើ​ដី​នេះ​ឡើយ​។ ប៉ុន្ដែ​ថ្មីៗ​នេះ ទើបតែ​មាន បុគ្គល​ម្នាក់​បាន​មក​រំលោភ និង​សាងសង់​នៅលើ​ដី​របស់​គាត់ ដែល​ឈាន​ដល់​ការចាប់ខ្លួន​លោក​ពេជ្រ រក្សា ដាក់​ពន្ធ​ធានា​គារ ដោយ​ធ្វើឲ្យ​លោក​ពេជ្រ រក្សា ទទួលរង​ភាព​អ​យុត្ដិធម៌​ពី​គ្រួសារ​អ្នកមាន​លុយ ដែល​ឃុបឃិត​ជាមួយ​អាជ្ញាធរ កាត់ក្ដី​មិន​ត្រឹមត្រូវ​ឡើយ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

   

spot_img
×