Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Donald Trump នឹងធ្វើ​ឱ្យ​ចិន​«​ឈឺ​ទ្រាំលែងបាន​» ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

spot_img

​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី Donald Trump គឺ​ធ្វើឱ្យ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ក្លាយជា​«​មិនអាច​ទ្រាំទ្រ​បាន និង​ដែល​ពុំ​ធ្លាប់មាន​»​សម្រាប់​ក្រុង​ប៉េកាំង ហើយ​ព្រមទាំង​មិន​រាថយ​ដរាប​មិន​ទទួលបាន​ជ័យជម្នះ​នោះ​។​

ប្រធានាធិបតី Donald Trump

​ប្រធានាធិបតី Trump ត្រូវបាន​វាយតម្លៃថា​នឹងមិន​រាថយ​រហូត​ពេល​ទទួលបាន​ជោគជ័យ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​អំណះអំណាង​ខាងលើ​គឺជា​របស់​អតីត​មេក្រុម​យុទ្ធសាស្ត្រ​សេត​វិមាន Steve Bannon បាន​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ​កាសែត​South China ។​

​លោក Steve Bannon និយាយថា គោលដៅ​របស់​ប្រធានាធិបតី​Trump ពុំមែន​គ្រាន់តែ​បង្ខំ​ឱ្យ​ចិន​បោះបង់ចោល​«​ទង្វើ​ពាណិជ្ជកម្ម​មិន​ស្មើភាព​»​ប៉ុណ្ណោះ​ទេ តែ​គោលដៅ​ធំ​បំផុត​នោះ​គឺ​ការធ្វើ​ឧ​ហ្សា​ហូប​នីយកម្ម​សេដ្ឋកិច្ច​អាមេរិក​សាជាថ្មី ព្រោះ​វិស័យ​ផលិតកម្ម​គឺជា​ស្នូល​ថាមពល​ជាតិ​។

​លោក Steve Bannon ប្រាប់ថា លោក​បាន​ជួយ​ពង្រាង​ផែនការ​ប្រឈមមុខ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ តាម​លោក ដំបូង​ឡើយ​ការដំឡើង​ពន្ធ​គិតថា​បម្រុង​តែ​លើ​មុខទំនិញ​ពី​១០.០០០​លាន​ទៅ​៣០.០០០​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ជម្លោះ​បន្ត​លើក​នេះ​អាច​កើនឡើង​ដល់​ទៅ​ជាង​៥០០.០០០​លាន​ដុល្លារ​ឯណោះ​។ វា​ពិតជា​ធ្វើឱ្យ​ក្រុង​ប៉េកាំង​នឹកស្មាន​មិន​ដល់​។​

​លោក Steve Bannon និយាយ​បន្ថែមថា​ក្រុង​ប៉េកាំង​តែង​ផ្អែកលើ​កិច្ចចរចា​មួយ និង​ចេះតែ​បន្ត​កិច្ចចរចា​ផ្សេងទៀត​តាម​យុទ្ធវិធី​អូសបន្លាយ​ពេលវេលា​។ ប៉ុន្ដែ​យុទ្ធវិធី​នេះ​នឹង​បរាជ័យ​៕

​សូ​យ​ន​

spot_img
×