Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Daily Star ជួប​ជាមួយ​បុរស​អង់គ្លេស​ដែល​ប្រកាសថា​បាន​រកឃើញ MH370 នៅលើ​ទឹកដី​កម្ពុជា​

spot_img

​កាសែត Daily Star ទើប​ចុះផ្សាយ​អត្ថបទ​សម្ភាសន៍​បុរស​ប្រកាស​បាន​រកឃើញ​សាកសព​យន្តហោះ MH370 ក្នុង​តំបន់​ព្រៃ​មួយ​នៅ​កម្ពុជា​។​

Ian Wilson អាយុ​៣៧​ឆ្នាំ និយាយថា​ខ្លួន​បាន​រកឃើញ MH370 ក្នុង​តំបន់​ព្រៃ​កម្ពុជា​

​​នៅ​រាត្រី​មួយ​កាលពី​២​ឆ្នាំមុនIan Wilso អាយុ​៣៧​ឆ្នាំ​កំពុង​កើត​ជំងឺ​ដេក​មិន​លក់​។ គាត់​បានសម្រេច​ចិត្ត​បើក Laptop ហើយ​មើល Google Maps​។​

​ស្ថិតនៅ​ក្បែរ​សង្សារ​រប​ស់​ខ្លួន​គឺ​នាង Sarah Barry Wilson «​ព្រឺរោម​»​ពេល​ឃើញ​វត្ថុ​មួយ​ពណ៌​ស​ដ៏​អាថ៌កំបាំង​នៅ​កម្ពុជា​។​

​លោក​បាន​និយាយប្រាប់ Daily Star Online​ថា​« ខ្ញុំ​មិនបាន​ដេក​ទេ​មួយ​យប់នោះ​។​ខ្ញុំ​មិនអាច​ដេក​បាន​គ្រា​សម្លឹង​ឃើញ​យន្ដហោះ​នោះ ព្រោះ​មើលទៅ​វា​ពិតប្រាកដ​ណាស់ ហើយ​ខ្ញុំ​កាន់តែ​ព្រឺ​សម្បុរ​។​

Wilson គឺជា​អ្នកចេះ​ប្រើប្រាស់ Google Maps យ៉ាង​ជំនាញ​ក្នុង​ផលិតករ​វីដេអូ ១០​ឆ្នាំ​មកហើយ​។ ហេតុនេះ​ភ្លាមៗ​នោះ​លោក​ជឿថា​បាន​បកស្រាយ​ពី​អាថ៌កំបាំង​របស់​MH370 ។​

ភាព​ថត​ពី Google Earth បង្ហាញឱ្យឃើញ​វត្ថុ​សង្ស័យថា​ជា​យន្ដហោះ​

​​ប៉ុន្មាន​យប់​មុន​នោះ បុរស​ដែល​រស់នៅ​Camden ប្រទេស​អង់គ្លេស​ទើបតែ​ទស្សនា​ភាពយន្ត​ឯកសារ​មួយ​អំពី​ជើងហោះហើរ​ដែល​ធ្លាក់ចុះ​នៅ​ព្រៃ​Amazon​កាលពី​ឆ្នាំ​១៩៨៩​។​

​ខ្សែភាពយន្ត​នេះឯង​បាន​បង្កើត​ថាមពល​ធ្វើឱ្យ​លោក​Wilson ធ្វើដំណើរ​ស្វែងរក​យន្តហោះ​ក្នុងព្រៃ​នៅ​កម្ពុជា​។​

Wilson កាន់តែ​ជឿជាក់​លើ​ការសន្និដ្ឋាន​របស់ខ្លួន​ក្រោយពេល​ចូល​ក្រាហ្វិក​ទៅក្នុង Google Earth រួច​ផ្ទេរ​ទៅកាន់​កម្មវិធី​ពិនិត្យមើល​ផ្ទៃដី​3D​។​

​ផ្តើមចេញពី​នោះមក​លោក​បាន​ពិនិត្យឃើញថា យន្ដហោះ​ស្ថិតនៅ​ជម្រាលភ្នំ​មាន​មុំ​៤៥​ដឺ​គ្រេ​។​

Wilson ក៏​ប្រើប្រាស់​ឧបករណ៍ Google Earth ដើម្បី​វាស់​ប្រវែង​សាកសព​យន្ដហោះ​ហើយ​លទ្ធ​ផល​គឺ​ប្រមាណ​៧០​ម៉ែត្រ​វែង​ជា​យន្តហោះ Boeing 777-200​បន្តិច​តែ​វា​មាន​ចន្លោះ​អាថ៌កំបាំង​រវាង​កន្ទុយ​និង​ខ្លួន​យន្ដហោះ​។

Wilson ប្រើប្រាស់​ឧបករណ៍​Google Earth ដើម្បី​វាស់​បណ្ដោយ​ខ្មោច​យន្ដហោះ​និង​លទ្ធផល​គឺ​ប្រមាណ​៧០​ម៉ែត្រ​

​​យន្ដហោះ​ដែល​Wilson រកឃើញ​ស្ថិតនៅ​ចម្ងាយ​ពី​រដ្ឋធានី​ភ្នំពេញ​ប្រមាណ​៩៦​គីឡូម៉ែត្រ​ដែលជា​តំបន់​មួយ​ស្ថិតក្នុង​រង្វង់​គួរឱ្យ​សង្ស័យ​ណាស់ ព្រោះតែ​MH370 បាន​បាត់​ទំនាក់ទំនង​ខណៈពេល​ឆ្លង​ពី​ដែនអាកាស​ម៉ាឡេស៊ី​ចូលមក​វៀតណាម​។​

​ទោះយ៉ាងណា​Wilson ក៏​និយាយថា គ្មាន​ព័ត៌មាន​ណា​ប្រាកដ​ឡើយ លើកលែងតែ​ឃើញ​យន្ដហោះ ឬ​រកឃើញ​ប្រអប់​ខ្មៅ​របស់​វា​។​

​បណ្តា​អ្នកជំនាញការ​និយាយថា រូបភាព​ដែល​Wilson ថត​បាន​គឺជា​យន្ដហោះ​កំពុង​ហោះ ហើរ​បាន​ថត​ទុក​នៅ​ខណៈ​ពេលនោះ​និង​ពុំ​លុបចោល​។​ប៉ុន្តែ Wilson ដាច់ខាត​នៅតែ​ជឿជាក់ថា នេះ​គឺជា​រូបភាព​ថត​យន្តហោះ​នៅលើ​ផ្ទៃដី​។​

​លោក​បាន​ប្រាប់​Daily Star​ថា «​ការចាប់យក​ពី​គ្រប់​មុំ​ដែល​អាច​ធ្វើបាន ខ្ញុំ​ពិនិត្យឃើញ​យន្តហោះ​ស្ថិតនៅលើ​ភ្នំ ហើយ​អ្នក​អាច​ឃើញថា​វា​ដេក​នៅលើ​ដី​។​

យន្ត​ហោះ ដែល​Wilson រកឃើញ​ស្ថិតនៅ​ចម្ងាយ​ពី​រដ្ឋធានី​ភ្នំពេញ​ប្រមាណ​៩៦​គីឡូម៉ែត្រ​

Wilson បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ​មុនពេល​ដែល​លោក​ធ្វើដំណើរ​ចូល​ព្រៃ​កម្ពុជា​ស្វែងរក​យន្តហោះ​។​

​ប្រើប្រាស់​ប្រាស់ Google Maps របស់ខ្លួន Wilson អាច​ហោះហើរ​ទៅ​ប្រទេស​អាស៊ីអាគ្នេយ៍​នៅ​ដើម​ខែតុលា​បន្ទាប់ពី​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុម​ឧ​ទ្ធ​ម្ភា​គ​ច្រក​ម្ពុ​ជា​។

Wilson បុរស​ដែល​មានកូន​២​នាក់​និយាយ​បន្ថែមថា ខ្ញុំ​មិន​ខ្លាច​ក្នុង​ការចាក់​ថ្នាំ​បង្ការ ហើយ​ប្រើប្រាស់​លុយ​សន្សំ​របស់ខ្លួន ហើយ​ស្វែងរក​យន្តហោះ​ទេ​។​ខ្ញុំ​ពិតជា​ម៉ឺងម៉ាត់​ចំពោះ​ការងារ​នេះ​។ ខ្ញុំ​ស្តាយ​ដែល​មុននេះ​ខ្ញុំ​គ្មាន​មធ្យោបាយ​ដើម្បី​ទៅ ហើយ​ធ្វើការ​ស៊ើប​អង្ក​ត​យន្ដហោះ​MH370​ដែល​បាន​បាត់​ខ្លួន​នោះ​។​ពេល​ខ្ញុំ ទៅ​ខ្ញុំ​នឹងមិន​បន្សល់ទុក​សំណួរ​ណាមួយ​ដែល​គ្មាន​ចម្លើយ​នោះទេ​។ ប្រិយមិត្ត​ទាំងឡាយ​សូម​ជឿជាក់​ចំពោះ​រឿងនេះ​៕
​សូ​យ​ន​

spot_img
×