Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​មុខ​មេអណ្តើក​របស់​ព្រះអង្គម្ចាស់​ហារី និង​តារា​សម្តែង​អាមេរិក​

spot_img

​អ្នក​រចនា​ម៉ូត​សម្លៀក​បំពាក់​ទាន់សម័យ Misha Nonoo ត្រូវបាន​ចាត់ទុក​ថា ជា​មេអណ្តើក ក្នុង​រឿង​ស្នេហា​របស់​ព្រះអង្គម្ចាស់​ហារី និង​តារា​សម្តែង​អាមេរិក Meghan Markle​។​

​អ្នក​រចនា​ម៉ូត Misha Nonoo

Misha Nonoo ជា​អ្នក​រចនា​ម៉ូត រស់​នៅ​អាមេរិក តែ​ដើមកំណើត​នៅ Bahrain ជា​អ្នករៀបចំ​ជំនួប​ដំបូង​រវាង​ព្រះអង្គមា្ចស់​អង់គ្លេស​ហា​រី និង​តារា​ចម្រៀង​អាមេរិក Meghan Markle នៅ​ទីក្រុង​ឡុង កាលពី​ខែ​៧/១១ -​នេះ​បើ​តាម Sun ស្វាមី​របស់​អ្នក Nonoo លោក Alexander Gilkes ធ្លាប់​រៀន​នៅ​សាលា Eton (​សម្រាប់​សិស្ស​ប្រុស​ពី ១៣-១៨​ឆ្នាំ នៅ​អង់គ្លេស​) រួម​ជាមួយ​ព្រះអង្គម្ចាស់ William និង​ព្រះអង្គម្ចាស់ Harry ។ នាង​ក៏​ធ្លាប់​ចូលរួម​មង្គលការ​របស់​ព្រះអង្គម្ចាស់ William និង​ម្ចាស់​ក្សត្រី Kate Middleton នៅ​ឆ្នាំ ២០១១​។​

​ក្នុង​ពេល​នោះ​អ្នកស្រី Nonoo រស់​នៅ​ញូវយ៉ក បាន​ជួប Meghan នៅ​ទីក្រុង Miami, រដ្ឋ Florida តាមរយៈ​មិត្តភក្តិ​ម្នាក់​។ អ្នក​ទាំង​២ បាន​ក្លាយ​ជា​មិត្តភក្តិ និង​ស្និទ្ធស្នាល​គ្នា​ក្នុង​ពេល​យ៉ាងខ្លី​។​

​គ្រា​ដំបូង​ពេល​ស្ថិតនៅ​ចំពោះមុខ​មហាជន​រួមជាមួយ​ព្រះអង្គម្ចាស់​ហារី ក្នុង​ព្រឹត្តិការណ៍​កីឡា Invictus Games ទីក្រុង Toronto, Canada កាលពី​ខែ​៩ Meghan ពាក់អាវ​សឺ​មី ស មាន​ប៉ាក់​អក្សរ “Husband” រចនា​ផ្ទាល់​ដោយ Nonoo ។​

​​ប្តី​ប្រពន្ធ​របស់​អ្នក​រចនា​ម៉ូត Nonoo​។​

មុន​ពេល​ជួប​គ្នា​គ្រា​ដំបូង​ទាំង​ព្រះអង្គម្ចាស់​ហារី ក៏​ដូច​ជា​តារា​សម្តែង Markle ពុំ​ធ្លាប់​ស្គាល់​គ្នា​ឡើយ ។ ព្រះអង្គម្ចាស់​ហារី រំលឹក​ឡើងវិញ​ថា “​ខ្ញុំ​ពុំ​ធ្លាប់​មើល​ខ្សែភាពយន្ត​ទូរទស្សន៍ Suits របស់​អាមេរិក នឹង​ពុំ​ធ្លាប់​ឮឈ្មោះ Meghan ឡើយ​។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​ដើរ​ចូល​ហើយ​សំឡឹង​ឃើញ​នាង​។ ព្រះអង្គម្ចាស់​ហារី ក៏​បាន​បង្ហើប​ថា ជំនួប​ដំបូង​ជាមួយ​តារា​សម្តែង​សញ្ជាតិ​អាមេរិក គឺជា “​រន្ទះ​ស្នេហ៍​” ដែល​ខ្ញុំ​ពុំ​ធ្លាប់​បាន​ទទួល​។​

Markle ចែករំលែក​ថា “​ខណៈពេល​ដែល​នាង​ចង់​បង្កើត​ជំនួប​មួយ​ខ្ញុំ​បាន​សួរថា តើ​គាត់​ល្អ​ដែរ​ឬទេ​?”​។​

​ក្នុង​កិច្ចសម្ភាសន៍​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី ២៧/១១​កន្លង​ទៅ​ថ្មីៗ​នេះ ព្រះអង្គម្ចាស់​ហារី​ឲ្យដឹងថា លោក​និង​គូ​ដណ្តឹង​ចង់​រក្សា​ការសម្ងាត់​ពី​អត្តសញ្ញាណ​របស់​មិត្តភក្តិ​រួម​ជា​មេអណ្តើក​របស់​ពួកគេ​។ មុន​នោះ​មហាក្សត្រ​អង់គ្លេស​បាន​បញ្ជាក់ថា ព្រះអង្គម្ចាស់​ហារី ព្រះជន្ម ៣៣​ឆ្នាំ និង​តារា​សម្តែង​សញ្ជាតិ​អាមេរិក Meghan Markle អាយុ​៣៦​ឆ្នាំ និង​រៀប​អភិសេក​នាទិឃៈ​រដូវ ឆ្នាំក្រោយ​៕ ដោយ ៖ អាទិត្យ​

  

spot_img
×